លើសពីអ្នកគិត! ការទទួលទានទឹកក្រោយងើបពីគេងភ្លាមៗ ពាំនាំប្រយោជន៍ធំ ៨ នេះ

មនុស្សជាច្រើនតែងតែនិយាយថាក្រោយក្រោកពីគេង គួរតែទទួលទានទឹកយ៉ាងហោចណាស់ ១ កែវ ហើយបើបានទឹកក្ដៅឧណ្ហ៍ៗទៀតគឺកាន់តែល្អ។ ប៉ុន្តែបើសួរឲ្យស៊ីជម្រៅថាអាចនាំប្រយោជន៍អ្វីខ្លះ គឺប្រហែលជាមិនសូវមានអ្នកឆ្លើយបានអស់នោះទេ។

ថ្ងៃនេះ Knongsrok បង្ហាញពីចំណុចធំៗទាំង ៨ ដែលរាងកាយអាចទទួលបាន ពេលអ្នកមានទម្លាប់ទទួលទានទឹក ក្រោយក្រោកពីដំណេកភ្លាមៗ៖

៨) សម្អាតរាងកាយ

1

ជាតិពុលនិងមេរោគទាំងអំបាលម៉ានដែលយើងសល់ពីយប់ ឬចូលមកក្នុងរាងកាយកំឡុងពេលគេង នឹងត្រូវបានសម្អាតក្រោយអ្នកទទួលទានព្រឹកពេលព្រឹក។ វានឹងធ្វើឲ្យរាងកាយស្រស់ស្រាយ រឹងមាំ ហើយជួយផលិតកោសិកាឈាមថ្មីផងដែរ។

៧) ល្អសម្រាប់អ្នកចង់ស្រកទម្ងន់

ពេលយើងទទួលទានទឹកទាំងពោះយើងទទេស្អាត នោះវានឹងបង្កើនអត្រាមេតាបូលីសក្នុងខ្លួនយ៉ាងហោចណាស់ ២៤ ភាគរយ ដែលវាសំខាន់ណាស់សម្រាប់មនុស្សដែលចង់ស្រកទម្ងន់ នោះក៏ដោយសារវាជួយឲ្យប្រព័ន្ធរំលាយអាហាររបស់ពួកគេដំណើរការល្អជាងមុន។

៦) ជួយឲ្យយើងមិនសូវឃ្លាន

ស្រដៀងនឹងនឹងចំណុចខាងលើដែរ នោះវានឹងមិនសូវឲ្យរាងកាយយើងមានចំណង់ឃ្លានអាហារខ្លាំងពេកនោះទេ ពោលគឺត្រឹមចង់ឲ្យយើងទទួលទាននៅកម្រិតសមរម្យ។

៥) ជួយក្រពះ

វានឹងនាំឲ្យលំហូរអាស៊ីតក្នុងក្រពះហូរត្រលប់មកវិញ ដែលជួយដោះស្រាយបញ្ហាក្រហាយទ្រូង ឬប្រព័ន្ធរំលាយអាហារមានបញ្ហានានា ពេលយើងទទួលទានទឹកទាំងពោះទទេ។


៤) ជួយពង្រឹងកោសិកា

4

ជាការពិតវាក៏នឹងចូលរួមជួយផលិតកោសិកាថ្មី និងជួសជុលកោសិកាចាស់ លើស្បែក ដែលនាំឲ្យស្បែកស្ងួតប្រែក្លាយជាស្រស់ថ្លាជាងមុន។ មួយផ្សេងទៀតក៏នឹងជំរុញចរន្តឈាមឲ្យដំណើរការល្អផងដែរ ប្រសិនអ្នកមានទម្លាប់ទទួលទានទឹកប្រមាណ ៥០០ មីលីលីត្រជាប្រចាំក្រោយក្រោកពីគេង។

៣) ជួយឲ្យរាងកាយមិនខ្សោះជាតិទឹក

វានឹងធានាបានថារាងកាយរបស់យើងមិនខ្សោះជាតិទឹកនោះទេ ដែលមិនបណ្តាលឲ្យយើងឆាប់អស់កម្លាំង ឬឈឺក្បាល ហើយវាក៏ជួយចិញ្ចឹមកោសិកាល្អៗនៅខាងក្នុងរាងកាយទៀតផង។

២) ជួយការពារជំងឺគ្រួសក្នុងតម្រងនោម

ការទទួលទានទឹកភ្លាមៗបន្ទាប់ភ្ញាក់ពីគេង វាក៏នឹងចូលរួមចំណែកបញ្ចៀសការកើតជំងឺគ្រួសក្នុងតម្រងនោម និងជំងឺរលាកទងសួត ព្រោះវាបានកាត់បន្ថយជាតិអាស៊ីត ឬជាតិពុលដែលបង្កទៅជាគ្រួសក្នុងតម្រងនោមបាន ហើយក៏នឹងរំលាយជាតិពុលទាំងឡាយដែលអាចប៉ះពាល់ដល់ទងសួត។

១) ជួយឲ្យមានតុល្យភាពប្រព័ន្ធឡាំហ្វាទិច

នៅពេលដែលប្រព័ន្ធឡាំហ្វាទិកដំណើរការបានល្អ នោះមានន័យថាប្រព័ន្ធភាពសាំក្នុងរាងកាយរបស់យើងក៏ដំណើរការបានល្អដូចគ្នា ដែលវានឹងបញ្ចៀសមិនងាយឲ្យយើងឆ្លងជំងឺ ឬកើតមានជំងឺណាមួយងាយៗបាននោះទេ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក