ផ្លែឈើ ៦ ប្រភេទ ព្រឹកឡើងដូចជាអាហារទិព្វ តែបើទទួលទានពេលល្ងាច អាចនាំជំងឺមកវិញ

ផ្លែឈើទាំង ៦ ប្រភេទខាងក្រោមនេះ សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗពីគ្នា ដែលវាល្អចំពោះសុខភាព តែលើកលែងអ្នកទទួលទានវាពេលព្រឹកឬពេលថ្ងៃប៉ុណ្ណោះ បើទុកដល់យប់ចាំទទួលទានគឺមិនល្អទៅវិញ ហើយអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ៖

៦) ធូរេន

1

ធូរេនអ្នកមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវាងាយនឹងនាំឲ្យឡើងកម្តៅក្នុងខ្លួន ហើយឡើងជាការកើតមុន។ អ្នកគួរតែជ្រើសរើសទទួលទានវានៅពេលព្រឹកគឺល្អបំផុត ដោយមិនងាយនឹងជះបញ្ហាអ្វីដល់សុខភាព តែបើទទួលទានពេលយប់ អាចនាំឲ្យមានបញ្ហាទៅវិញ ព្រោះវាមានជាតិស្ករខ្ពស់ ជាពិសេសសម្រាប់អ្នកលើសជាតិស្ករក្នុងឈាម អ្នកមានជំងឺបេះដូង និងសម្ពាធឈាមទាបជាដើម។

៥) ផ្លែបឺរ

ផ្លែបឺរ ១០០ ក្រាម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនរាប់មិនអស់ ហើយវាក៏មានមុខងារប្រឆាំងនឹងបាក់តេរីផ្សេងៗផងដែរ។ បើអ្នកទទួលទានពេលល្ងាច ក៏មិនល្អដូចគ្នា ព្រោះវាអាចបណ្តាលឲ្យហើមពោះ ឬលើសទម្ងន់។

៤) ផ្លែស្វាយ

ស្វាយជាមធ្យមក្នុង ១ ផ្លែមានផ្ទុក ១០០ កាឡូរី ស្ករ ២៣ ក្រាម និងជាតិសរសៃ ៣ ក្រាម។ វាក៏មានលាយឡំនូវវីតាមីន C, A និង B6 ផងដែរ។ ប៉ុន្តែដោយសារជាតិស្ករច្រើនរបស់វា បែបនេះអ្នកមិនគួរទទួលទានពេលល្ងាចទេ ហើយមួយផ្សេងទៀតក៏អាចនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។


៣) ផ្លែទៀបទៀប

3

មានផ្ទុកនូវសារធាតុកាល់ស្យូម ដែក និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន។ ជាងនេះវាក៏កាន់តែល្អសម្រាប់អ្នកកើតជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។ ទោះយ៉ាងណាគេមិនណែនាំឲ្យទទួលទានពេលយប់ទេ ព្រោះវាអាចវិវត្តទៅរកជំងឺទឹកនោមផ្អែម។

២) ផ្លែមង្ឃុត

វាមានផ្ទុកនូវវីតាមីនជាច្រើនដូចជា B1, C, ប្រូតេអ៊ីន, សរសៃ,កាល់ស្យូម និងជាតិដែកជាដើម។ ទោះជាយ៉ាងណាគេណែនាំមិនឲ្យទទួលទានពេលយប់ទេ ព្រោះវាអាចបណ្តាលឲ្យអ្នកគេងមិនស្កប់ស្កល់ ហើយមានអាការៈអស់កម្លាំងទៅវិញ។

១) ផ្លែស្រកានាគ

សារធាតុចិញ្ចឹមក្នុងផ្លែស្រកានាគមានដូចជាវីតាមីន C, B1, B2, B3 និងកាល់ស្យូម។ វាក៏ជាថ្នាំដើម្បីព្យាបាលជំងឺទល់លាមកយ៉ាងមានប្រសិទ្ធភាពផងដែរ។ ប៉ុន្តែដោយសារជាតិស្ករក្នុងនោះមានច្រើនពេក ទើបអ្នកមិនគួរទទួលទាននៅពេលយប់ ហើយវាក៏អាចបណ្តលឲ្យកើតជំងឺពោះវៀន និងទឹកនោមផ្អែមជាដើម៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក