ជាការពិតណាស់ មនុស្សយើងបច្ចុប្បន្ន តែងតែកើតមានអាការៈស្ពឹកដៃជើងជាប្រចាំ ដែលប្រហែលជាមិនបានដឹងអំពីមូលហេតុជាក់ច្បាស់ណាមួយឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះ យោងតាមការបង្ហាញរបស់គេហទំព័រ Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី បានចុចអំពីចំណុចខ្លះៗដែលទាក់ទងជាមួយនឹងជំងឺ ស្ពឹកដៃជើងនេះ។
#មូលហេតុនៃការស្ពឹកដៃជើង
ចំពោះជំងឺដែលបណ្តាលឱ្យស្ពឹកដៃជើងមានច្រើន ដែលមានកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នាតាមប្រភេទនៃជំងឺ ៖
១. ជំងឺទឹកនោមផ្អែម មានអាការៈស្ពឹកដៃ និងជើង។ វាជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជំងឺទឹកនោមផ្អែមក្នុងដំណាក់កាលធ្ងន់ធ្ងរ។ នៅក្នុងដំណាក់កាលនេះ អ្នកជំងឺត្រូវតែមានការគ្រប់គ្រងយ៉ាងតឹងរឹងនៃកម្រិតជាតិស្ករនៅក្នុងឈាម ដើម្បីចៀសវាងកម្រិតជាតិស្ករខ្ពស់។ ប៉ុន្តែសម្រាប់អ្នកដែលមិនប្រាកដថាពួកគេមានជំងឺទឹកនោមផ្អែមឬអត់? សូមកត់សម្គាល់ថាមានរោគសញ្ញានៃជំងឺទឹកនោមផ្អែមផ្សេងទៀតឬអត់ ប្រសិនបើមាន គួរទៅជួបគ្រូពេទ្យដើម្បីពិគ្រោះ និងពិនិត្យឱ្យបានច្បាស់។
២. សរសៃប្រសាទត្រូវបានគៀបមកពីការធ្វើការក្នុងឥរិយាបទណាមួយដដែលៗអស់រយៈពេលយូរ ជាពិសេសអ្នកជំងឺ Office syndrome ដែលពាក់ស្បែកជើងខ្ពស់ ការបើកបរឆ្ងាយ កាន់ទូរស័ព្ទដៃយូរ។
៣. ឆ្អឹងខ្នងគៀបសរសៃប្រសាទ
៤. រោគសរសៃប្រសាទរលាករ៉ាំរ៉ៃ
៥. ជំងឺផ្សេងៗដូចជា ការសេពគ្រឿងស្រវឹង កង្វះអរម៉ូនក្រពេញទីរ៉ូអ៊ីដ ការឆ្លងមេរោគ ជំងឺរលាកសន្លាក់ជាដើម។
#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក។
ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]
Facebook: Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី