មាតាបិតាទាំងឡាយដែលកំពុងតែខឹងនឹងកូនអើយ! តើលោកអ្នកបានដឹងទេថា នៅលើប្រាណរបស់កុមារ វាមានផ្នែកចំនួន៨ ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយនោះទេ ផ្នែកដែលសំខាន់ទាំង៨នោះរួមមាន ៖
១.ត្រចៀក
លោកអ្នកមិនត្រូវមួលត្រចៀកកូនឡើយ ព្រោះវាជាផ្នែកមួយដែលវាឈឺជាងគេ ហើយបើលោកអ្នកទះចំត្រចៀក នោះវានឹងប៉ះពាល់ខួរក្បាលរបស់ក្មេងខ្លាំងណាស់ ហេីយអាចរហូតដល់ស្លាប់បាន...។
២. ផ្នែកខាងក្រោយនៃក្បាល
ចំណុចនេះគឺជាកន្លែងខួរតូច ដែលវាជាបណ្ដុំនៃចលនានៃដំណកដង្ហើមរបស់កុមារ។
៣. ខ្នង
នេះជាបណ្ដុំនៃជួរឆ្អឹងខ្នង ហើយបើវាត្រូវប៉ះទង្គិចដោយកម្លាំងខ្លាំង នោះបណ្ដាលឲ្យខូចឆ្អឹងខ្នង ហើយបង្ក នូវពិការភាពចំពោះកុមារ។
៤. កំប៉េះគូទ
នេះជាផ្នែកដែលមាតាបិតាចូលចិត្តវាយជាងគេ ព្រោះពួកគេគិតថា វាគ្រាន់តែសាច់ធម្មតាតែប៉ុណ្ណោះ។
តាមពិត វាជាបណ្ដុំនៃសរសៃឈាមតូចឆ្មារ ហើយការវាយផ្នែកនេះអាចធ្វើឲ្យក្មេងប្រុសខ្សោយប្រដាប់ភេទ និងធ្វើឲ្យកុមារខ្សោយប្រាជ្ញារៀនមិនពូកែឡើយ។
៥. បាតជើង
ផ្ទុយទៅវិញ អ្នកជំនាញបានក្រើនរំឭកឲ្យមាតាបិតាឧស្សាហ៍ស្ទាបអង្អែលបាតជើងកុមារ ព្រោះវាជាបណ្ដុំនៃសរសៃប្រសាទជាច្រើន ហើយការស្ទាបអង្អែលបាតជើង ជួយឲ្យមាននូវការរីកចម្រើនដ៏ល្អប្រសើរ និងវិវឌ្ឍនៃសព៌ាង្គកាយនៃកុមារ។
៦. ពោះ
ការទះត្រូវពោះខ្លាំង បណ្ដាលប៉ះទង្គិចដល់ថ្លើម លំពែង អណ្ដើក និងពោះវៀនរបស់កុមារ ដែលវាបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ រហូតដល់ស្លាប់ដែលលោកអ្នកមិនអាចនឹកស្មានដល់នោះឡេីយ។
៧. ទ្រូង
ការវាយចំទ្រូងប៉ះពាល់ដល់សួត ផ្លូវដង្ហើម និងឆ្អឹងជំនីរកុមារ ហើយវាបណ្ដាលឲ្យកុមាររងគ្រោះគ្រឿងក្នុងយ៉ាងដំណំ។
៨. បំពង់ក
ការវាយចំបំពង់កបណ្ដាលឲ្យប៉ះទង្គិចផ្លូវដង្ហើម ឆ្អឹងខ្ចីនៃឃោសិតបំពង់កនៃកុមារ និងប៉ះពាល់ដល់សរសៃឈាមរត់។
៩. ដៃ
មាតាបិតាចូលចិត្តឱ្យកូនលាបាតដៃរួចយករំពាត់មកវាយណាស់ លោកអ្នកដឹងទេថា បាតដៃជាផ្នែកដ៏សំខាន់របស់កុមារ ហើយការស្ទាបប៉ះវត្ថុរបស់កុមារជួយឲ្យកុមារមានបញ្ញាវាងវៃ ហើយមាតាបិតាមិនត្រូវវាយដៃបស់កូនឡើយ ព្រោះវាអាចឱ្យកុមារពិការដៃ ហើយមួយជីវិតរបស់កូនត្រូវប្រើដៃជារៀងរាល់ថ្ងៃ។
ជាការពិត កូនត្រូវតែទទួលនូវការអប់រំប្រៀនប្រដៅពីមាតាបិតា តែមាតាបិតាត្រូវតែប្រើពាក្យលួងលោមនិងពន្យល់ណែនាំកូនៗ... សូមមាតាបិតាមេត្តាចៀសវាងដាច់ខាតនៃការប្រើអំពើហឹង្សាទៅលើកូនៗជាទីស្រឡាញ់៕
ប្រភព ៖ បរទេស / ប្រែសម្រួលពីអត្ថបទ ៖ ទុត បូ