ការពារមានផ្ទៃពោះ បន្ទាប់ពីរួមភេទ? ការពន្យាកំណើត ជាការការពារពីការមានផ្ទៃពោះដោយពុំបានព្រាងទុកជាមុន ឬមិនទាន់ចង់បាន។ ការពន្យារកំណើតពីការមានផ្ទៃពោះដោយពុំបានព្រាងទុកជាមុនមានច្រើនវិធីផ្សេងៗគ្នាទៅតាមការដែលព្រមព្រៀងរបស់អ្នក និងដៃគូអ្នក។
គឺមើលទៅលើវដ្ដរដូចរបស់ស្ដ្រី។ និយាយដោយងាយគឺ ក្រោយថ្ងៃមករដូវរបស់ស្រ្ដីមួយសប្ដាហ៍ និងមុនថ្ងៃមករដូវរបស់ស្រ្ដីមួយសប្ដាហ៍ (សម្រាប់វដ្ដរដូវ២៨ថ្ងៃទៀងទាត់តែប៉ុណ្ណោះ) ។
ជាប្រភេទការពារដោយងាយស្រួលបំផុតសម្រាប់ការដាក់តាមខ្លួន។ ការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមតែការពារមានផ្ទៃពោះប៉ុណ្ណោះទេ ថែមទាំងការពារការឆ្លងជំងឺកាមរោគផ្សេងៗទៀតសម្រាប់អ្នកដែលមានដៃគូច្រើន។ ស្រោមអនាម័យមានទាំងស្រោមអនាម័យបុរស និងស្រ្ដី តែភាគច្រើនគេនិយមប្រើតែលើបុរសតែប៉ុណ្ណោះ។
គឺជាវិធីមួយក្នុងការការពារពីការមានផ្ទៃពោះដ៍មានប្រសិទ្ធខ្ពស់ ប្រសិនបើអ្នកប្រើប្រាស់ត្រឹមត្រូវតាមការណែនាំ ឬតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ វាក៍ជាវិធីមួយដែលសុវត្ថិភាពចំពោះស្រ្ដីសឹងតែគ្រប់រូប។ (ឧ. ថ្នាំគ្រាប់ពន្យារកំណើត OK)
វិធីនេះមានប្រសិទ្ធភាពសឹងតែ៩៩% ហើយវាត្រូវបានដាក់ចូលទៅក្នុងស្បូនរបស់ស្រ្ដីដោយគ្រូពេទ្យ ដែលរូបរាងវាដូចអក្សរតេ (T-shaped) ។ វាអាចមានមានសុពលភាពពី ៣ឆ្នាំ ទៅ១០ឆ្នាំ ទៅតាមប្រភេទនៃកងដាក់ក្នុងស្បូន ហើយស្រ្ដីគ្រប់រូបតម្រូវទៅពិនិត្យសុខភាពរៀងរាល់៦ខែ ទៅ១ឆ្នាំម្ដង។
៥. កងដាក់ក្រោមស្បែក (Contraceptive Implant) ៖ វាត្រូវបានដាក់ក្រោមស្បែក នៅដើមដៃរបស់ស្រ្ដី។ វាមានសុពលភាពត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។
ការប្រើកងដាក់ក្រោមស្បែកគឺមិនរំខានដល់ការរួមភេទជាមួយដៃគូរទេ។
ជាប្រភេទថ្នាំចាក់នៅត្រគាក ឬសាច់ដុំដៃរបស់ស្រ្ដី។ អ្នកប្រើថ្នាំចាក់នេះគឺមានសុពលភាពត្រឹម៣ខែប៉ុណ្ណោះ ពោលគឺត្រូវចាក់ឡើងវិញនូវ៣ខែបន្ទាប់។
ថ្នាំនេះប្រើក្រោយការរួមភេទដោយមិនបានការពារ មិនបានប្រើស្រោមអនាម័យ ឬស្រោមអនាម័យធ្លុះធ្លាយកំឡុងពេលរួមភេទ និងស្រ្ដីដែលត្រូវបានគេចាប់រំលោភ ឲ្យបានមុន៧២ម៉ោង (ប្រសិទ្ធភាពប្រហែល៨៥%) ហើយកាន់តែមានប្រសិទ្ធភាពជាងនេះទៀតគឺលេបឲ្យបានមុន២៤ម៉ោង ក្រោយរួមភេទ (ប្រសិទ្ធភាពប្រហែល៩៥% ទៅ៩៨%)។ ថ្នាំនេះមានតែមួយគ្រាប់គត់ ហើយត្រូវហាមប្រើជាប្រចាំផងដែរ ពោលគឺប្រើយូរៗម្ដងតែប៉ុណ្ណោះ។
ជាការពន្យារកំណើតមួយជីវិត ដែលមិនអាចមានកូនតទៅទៀតបានដោយការវះកាត់ចងបំពង់មេជីវិត។ វិធីនេះគេអាចធ្វើជាមួយបុរស ឬស្រ្ដីបាន។ ចំពោះបុរសគឺការវះកាត់ចងបំពង់មេជីវិតឈ្មោល (Vasectomy) រឺឯស្រ្ដីគឺវះកាត់ចងដៃស្បូន (Tubal Ligation) ។
រក្សាសិទ្ធដោយ៖ គ្រូពេទ្យក្នុងស្រុក
សហការដោយ៖ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា