តើអាហារកែច្នៃ ឬកំប៉ុងទាំងអស់ សុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាពដែរឬទេ? មិនមែនទេ យ៉ាងណាមិញ អាហារកំប៉ុងទាំង ៤ ប្រភេទខាងក្រោមនេះ នាំមកនូវអត្ថប្រយោជន៍ដែលមិននឹកស្មានដល់ដល់សុខភាពរបស់យើង។
នៅពេលនិយាយអំពីអាហារកែច្នៃ ឬអាហារកំប៉ុង បន្ថែមពីលើភាពងាយស្រួល យើងនឹងគិតភ្លាមៗពីផលប៉ះពាល់អវិជ្ជមានដល់សុខភាព ប្រសិនបើប្រើប្រាស់ច្រើនពេកដោយសារតែការរក្សាទុក។ ទោះជាយ៉ាងណាក៏ដោយវាមិនតែងតែមានពេលវេលាដើម្បីចម្អិនម្ហូបឆ្ងាញ់ពីអាហារស្រស់ៗនោះទេ។ ពេលខ្លះយើងជ្រើសរើសអាហារកែច្នៃ ដើម្បីកាត់បន្ថយពេលវេលា។ មានអាហារកែច្នៃដែលមានជីវជាតិច្រើន និងងាយស្រួលក្នុងការបរិភោគ ដែលមិនមែនគ្រប់គ្នាដឹងនោះទេ។
១. ទឹកដោះគោជូរក្រិក
ទឹកដោះគោជូរក្រិចគ្មានជាតិខ្លាញ់មួយកំប៉ុង មានត្រឹមតែ ១០០ កាឡូរី និងប្រូតេអ៊ីន ១៩ ក្រាមប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយនឹងទឹកដោះគោយ៉ាអួធម្មតា សូម្បីតែមានទឹកស៊ីរ៉ូបន្ថែម ឬផ្លែឈើដែលមានជាតិស្ករខ្ពស់ ប្រូតេអ៊ីនរបស់ទឹកដោះគោជូរក្រិកគឺខ្ពស់ជាងពីរដង ប៉ុន្តែជាតិស្ករមានត្រឹមតែពាក់កណ្តាលនៃទឹកដោះគោជូរធម្មតាប៉ុណ្ណោះ។
សម្រាប់ហេតុផលនេះ ទឹកដោះគោជូរក្រិក គឺជាអាហារដ៏ល្អសម្រាប់ការលូតលាស់សាច់ដុំ និងជួយឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ។ លើសពីនេះ ទឹកដោះគោជូរក្រិកមានផ្ទុកសារធាតុ probiotics ដែលជួយរក្សាតុល្យភាពបាក់តេរីនៅក្នុងពោះវៀន។
បន្ទាប់ពីហាត់ប្រាណរួច អ្នកអាចរៀបចំអាហារសម្រន់ជាមួយទឹកដោះគោជូរក្រិច ដែលល្អណាស់ ព្រោះវាមានផ្ទុកប៉ូតាស្យូម និងកាល់ស្យូមច្រើន ដែលជួយឱ្យត្រជាក់សាច់ដុំដែលខូចក្នុងពេលហាត់ប្រាណ។
២. ប៊ឺសណ្តែកដី
ថ្វីដ្បិតតែប៊ឺសណ្ដែកដីមានជាតិខ្លាញ់ និងកាឡូរីខ្ពស់ក៏ដោយ ជាទូទៅវានៅតែមានប្រយោជន៍ច្រើនសម្រាប់សុខភាព។ ខ្លាញ់នៅក្នុងប៊ឺសណ្តែកដី រួមមានខ្លាញ់ monounsaturated និង polyunsaturated fats ដែលជួយកាត់បន្ថយកូលេស្តេរ៉ុល ហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
លើសពីនេះ ប៊ឺរសណ្តែកដីក៏មានផ្ទុកនូវប្រូតេអ៊ីន និងជាតិសរសៃច្រើនផងដែរ ដូច្នេះហើយ ប្រសិនបើអ្នកយកវាទៅញុំាជាអាហារសម្រន់ អ្នកអាចមានអារម្មណ៍ឆ្អែតពេញមួយថ្ងៃ ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់ និងគ្រប់គ្រងទម្ងន់។ មានផលិតផលប៊ឺរសណ្តែកដីផ្សេងៗគ្នាជាច្រើននៅលើទីផ្សារ។ ដូច្នេះមុននឹងទិញ អ្នកត្រូវអានដោយប្រុងប្រយ័ត្ននូវបញ្ជីគ្រឿងផ្សំ ហើយជ្រើសរើសមួយណាដែលមានជាតិស្ករ និងសារធាតុរក្សាទុកទាបបំផុត។
៣. សណ្តែក ឬពោតកំប៉ុង
ក្នុងចំណោមអាហារកំប៉ុង សណ្តែកកំប៉ុង គឺជាជម្រើសដែលមានសុវត្ថិភាព។ ប្រជាជនលោកខាងលិចតែងតែប្រើសណ្តែកកំប៉ុងធ្វើជាសាឡាត់។ សណ្តែកកំប៉ុងមានជាតិខ្លាញ់ឆ្អែត និងកាឡូរីទាប ប៉ុន្តែមានជាតិសរសៃខ្ពស់ ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
ទោះជាយ៉ាងណាក៏ដោយ ផលិតផលសណ្តែកកំប៉ុងច្រើនតែមានបរិមាណអំបិលខ្ពស់ ដូច្នេះអ្នកគួរតែជ្រើសរើសផលិតផលដែលមានជាតិអំបិលតិច ឬនៅពេលកែច្នៃ អ្នកគួរតែលាងសម្អាតវា ដើម្បីកាត់បន្ថយមូសមុនពេលចម្អិនអាហារ។
៤. ត្រីធូណា / ត្រីសាម៉ុងកំប៉ុង
ដូចត្រីធូណាស្រស់ និងត្រីសាលម៉ុន ទោះបីជាតម្លៃអាហារូបត្ថម្ភនៅក្នុងទំនិញកំប៉ុងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក៏ដោយ ក៏ពួកវានៅតែផ្តល់អត្ថប្រយោជន៍សុខភាពមួយចំនួន។ ជាដំបូង ត្រីធូណាកំប៉ុង និងត្រីសាម៉ុងមានតម្លៃសមរម្យ ចំណែកត្រីធូណា និងត្រីសាម៉ុងស្រស់មានតម្លៃថ្លៃបើធៀបនឹងត្រីធម្មតា។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងត្រីធូណាកំប៉ុង និងត្រីសាម៉ុង ឆ្អឹងគឺទន់ណាស់។ ដោយសារហេតុនេះហើយ ទើបយើងអាចញុំាឆ្អឹងដើម្បីជួយស្រូបយកជាតិកាល់ស្យូមបានច្រើន។ លើសពីនេះទៀតអាស៊ីតខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីនដែលមាននៅក្នុងត្រីឆៅ ក៏អាចត្រូវបានរកឃើញនៅក្នុងអាហារកំប៉ុងផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok