សញ្ញាទាំង ៦ នៅពេលព្រឹក ព្យាករណ៍ពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល អាចកើតឡើងបានគ្រប់វ័យ

ជំងឺលើសឈាម គឺជាជំងឺមួយក្នុងចំណោមជំងឺគ្រោះថ្នាក់បំផុត ដែលអាចបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើអ្នកមានរោគសញ្ញាទាំង ៦ នេះ នៅពេលព្រឹក សូមកុំភ្លេចខ្លួនឱ្យសោះ ត្រូវតែប្រយ័ត្នប្រយែងឱ្យមែនទែន។

ជារឿយៗ យើងព្រួយបារម្ភច្រើនអំពីជំងឺដូចជា ជំងឺទឹកនោមផ្អែម មហារីក ... ប៉ុន្តែយើងកម្រយកចិត្តទុកដាក់ចំពោះជំងឺលើសឈាមណាស់ ទោះបីជាវាជាមូលហេតុចម្បងនៃជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងក៏ដោយ។

ប្រសិនបើអ្នកចង់ការពារជំងឺដាច់សរសៃឈាមខួរក្បាល ដំបូងអ្នកត្រូវតែចៀសវាងជំងឺលើសសម្ពាធឈាម។ នេះគឺជាស្ថានភាពឈាមរត់ដែលមានសម្ពាធកើនឡើងឥតឈប់ឈរ មនុស្សម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺលើសឈាមនៅពេលដែលសម្ពាធឈាមស៊ីស្តូលិក ១៤០ មីលីម៉ែតហឺត ឬខ្ពស់ជាងនេះ ឬសម្ពាធឈាម diastolic ខ្ពស់ជាង ៩០ mmHg ឬខ្ពស់ជាងនេះ។

អាការៈមួយចំនួនខាងក្រោមនេះ ប្រសិនបើតែងតែលេចឡើងនៅពេលព្រឹក សូមប្រយ័ត្នវាអាចជាសញ្ញានៃជំងឺលើសឈាម។

១. ភ្ញាក់ពីព្រលឹមមានអារម្មណ៍វិលមុខ

ប្រសិនបើអ្នកក្រោកពីដំណេកនៅម៉ោង ៦-៩ ព្រឹក សម្ពាធឈាមប្រែប្រួលដែលនាំឱ្យវិលមុខដោយសារតែខ្វះអុកស៊ីសែនទៅខួរក្បាល។ នេះគឺជាស្ថានភាពគ្រោះថ្នាក់បំផុត ព្រោះវាអាចនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលណាមួយ។

ដូច្នេះសម្រាប់អ្នកដែលមានប្រវត្តិលើសឈាម បើភ្ញាក់ពីដំណេកនៅពេលនេះ នឹងមានអារម្មណ៍វិលមុខ។ នៅពេលនេះអ្នកជំងឺគួរចៀសវាងការភ្ញាក់ពីគេងលឿនពេក យកល្អគួរតែគេងនៅលើគ្រែរយៈពេល ៣-៥ នាទីទៀត ដើម្បីកុំឱ្យសម្ពាធឈាមកើនឡើង។

Image

២. ក្រោកពីព្រលឹមដោយមានអារម្មណ៍ហឹងត្រចៀកជាញឹកញាប់

ការហឹងត្រចៀក គឺជាសញ្ញាធម្មតានៃជំងឺលើសឈាម។ បណ្តាលមកពីសរសៃឈាម ប្រមូលផ្តុំយ៉ាងក្រាស់នៅក្នុងតំបន់ត្រចៀករបស់មនុស្ស។ នៅពេលសម្ពាធឈាមឡើងខ្ពស់ សរសៃឈាមក្នុងត្រចៀកមិនត្រូវបានផ្គត់ផ្គង់ដោយឈាមគ្រប់គ្រាន់ទេ ដែលបណ្តាលឱ្យមានបញ្ហាត្រចៀក។

៣. ភ្ញាក់ពីព្រលឹមដោយចក្ខុវិស័យព្រិល ឬស្រវាំងភ្នែក

ប្រសិនបើអ្នកតែងតែមានអារម្មណ៍ព្រិលភ្នែក នៅពេលអ្នកក្រោកពីព្រលឹម សូមប្រយ័ត្នចំពោះហានិភ័យនៃជំងឺលើសសម្ពាធឈាម។ ដោយសារជំងឺនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ភ្នែក ធ្វើឱ្យសរសៃឈាមអាទែរឹង ហើយថែមទាំងបណ្តាលឱ្យហូរឈាមតាមគន្លង។

ដូច្នេះនៅពេលដែលអ្នកឃើញចក្ខុវិស័យព្រិលៗលេចឡើងនៅពេលព្រឹក អ្នកគួរតែប្រយ័ត្នចំពោះហានិភ័យនៃជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។

៤. ភ្ញាក់ពីព្រលឹមដោយឈឺក្បាលញឹកញាប់

ប្រសិនបើនៅពេលព្រឹក អ្នកមានអាការៈឈឺក្បាល ចង្អោរ និងក្អួត អ្នកគួរតែប្រយ័ត្ន ព្រោះនេះជាសញ្ញាគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព។


សម្ពាធឈាមខ្ពស់ បណ្តាលឱ្យសរសៃឈាមរីកធំ និងបង្កើតជាការកន្ត្រាក់មិនធម្មតា។ ក្នុងពេលជាមួយគ្នានេះ សម្ពាធឈាមខ្ពស់នឹងបណ្តាលឱ្យមានការផ្លាស់ប្តូរសរសៃឈាមនៅក្នុងខួរក្បាល ដែលនឹងដាក់សម្ពាធលើលំហូរឈាមទៅជញ្ជាំងសរសៃឈាម និងបង្កឱ្យមានការឈឺចាប់នៅតំបន់ក្បាល។

Screen Shot 2021 09 24 At 10.47.59 AM

៥. ភ្ញាក់ពីព្រលឹមមានអារម្មណ៍ស្ពឹក

Ischemia និង hypoxia គឺជាមូលហេតុចម្បងនៃការស្ពឹកដៃជើង។ នៅពេលព្រឹកពេលអ្នកក្រោកពីដំណេក ចរន្តឈាមនៅក្នុងដៃ និងជើង តែងតែខ្សោយ ដូច្នេះស្ពឹកដៃ និងជើងនឹងកាន់តែច្បាស់។

ការពន្យល់មួយទៀតចំពោះការស្ពឹកនៅអវយវៈពេលព្រឹក នៅពេលភ្ញាក់ពីដំណេកគឺថានៅពេលគេងពេលយប់សម្ពាធឈាមឡើងខ្ពស់ រួមជាមួយការគេងមិនត្រឹមត្រូវដែលបណ្តាលឱ្យស្ពឹកនៅដៃ និងជើង។

៦. ភ្ញាក់ពីព្រលឹមមានអារម្មណ៍តឹងទ្រូង

អ្នកដែលមានជំងឺលើសឈាម នឹងជួបប្រទះការតឹងទ្រូងនៅពេលព្រឹក នៅពេលពួកគេក្រោកពីដំណេក។ យូរៗទៅ ក្រៅពីសម្ពាធឈាមខ្ពស់ខុសពីធម្មតា អ្នកជំងឺក៏ងាយនឹងមានជំងឺបេះដូង និងសរសៃឈាមដែរ។ នេះនឹងធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ឈឺទ្រូង តឹងទ្រូងក្នុងកម្រិតផ្សេងៗគ្នានៅពេលព្រឹកទើបភ្ញាក់ពីគេង។

Screen Shot 2021 09 24 At 10.48.04 AM

ទម្លាប់ល្អ ៧ យ៉ាង ដើម្បីជួយអ្នកកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាម

- កុំបរិភោគប្រៃពេក ៖ ជាពិសេសអ្នកត្រូវទទួលទានអំបិលតិចជាង ៥ ក្រាម / ថ្ងៃ។

- កំណត់អាហារចៀនខ្លាញ់ច្រើនពេក ៖ ព្រោះវានឹងធ្វើឱ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់យ៉ាងងាយ។

- កុំប្រើភេសជ្ជៈមានជាតិអាល់កុលដូចជា ស្រាបៀរ តែ កាហ្វេ .... ព្រោះភេសជ្ជៈទាំងនេះ ក៏ងាយស្រួលក្នុងការបង្កើនសម្ពាធឈាមផងដែរ។

- បន្ថែមបន្លែបៃតង និងផ្លែឈើស្រស់បន្ថែមទៀត សម្រាប់របបអាហារប្រចាំថ្ងៃ។

- បង្កើនសកម្មភាពធ្វើលំហាត់ប្រា​ណរាងកាយ យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។

- រក្សាទម្ងន់សមល្មម​រក្សាទំហំចង្កេះតិចជាង ៩០ សម សម្រាប់បុរស និងតិចជាង ៨០ សម សម្រាប់ស្ត្រី។

- ត្រូវចៀសវាងភាពតានតឹង ស្ត្រេស ថប់បារម្ភ រក្សាភាពសកម្មសម្រាកឱ្យបានត្រឹមត្រូវ និងពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់៕

ប្រភព ៖ Phunutoday / Knongsrok