អាហារ ៨ មុខនេះ អាចញុំាជំនួសបាយបានរាល់ថ្ងៃ ល្អសម្រាប់ការរំលាយអាហារ

មានអាហារជាច្រើនដែលអាចប្រើជំនួសអង្ករបាន ដោយផ្តល់នូវប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាព។ តួយ៉ាង ដូចអាហារទាំង៨មុខខាងក្រោមនេះ គឺអ្នកអាចទទួលទានជារៀងរាល់ថ្ងៃ ជំនួសបាយបាន វាថែមទាំងល្អសម្រាប់ការរំលាយអាហារផងដែរ។

១.ដំឡូង​ជ្វា

Screen Shot 2021 08 02 At 10.48.31 AM

បើប្រៀបធៀបទៅនឹងអង្ករ ដំឡូងជ្វាមានមាតិកាខារ៉ូទីនខ្ពស់ អាហារប្រភេទនេះក៏សម្បូរជាតិសរសៃ ដែលនាំមកនូវអារម្មណ៍ឆ្អែតបានយូរ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ការពារការទល់លាមក។

ដំឡូងជ្វាមានកាឡូរីតិចជាងដំឡូងទូទៅ និងបាយស។ លើសពីនេះ ស្ករធម្មជាតិនៅក្នុងដំឡូង ក៏អាចជ្រាបចូលយឺត ៗ ចូលទៅក្នុងចរន្តឈាម បង្កើតជាប្រភពថាមពលសម្រាប់រាងកាយកាត់បន្ថយការឃ្លាន។

ការស្រាវជ្រាវបង្ហាញថាការទទួលទានដំឡូងជ្វា ១-២ ផ្លែ អាចកាត់បន្ថយ ២០-២៥% នៃកាឡូរីក្នុងរាងកាយ បើប្រៀបធៀបទៅនឹងការទទួលទានបាយ ១-២ ចាន។

២. ពោត

Screen Shot 2021 08 02 At 10.48.36 AM

សមាសភាគសំខាន់នៃពោត គឺកាបូអ៊ីដ្រាត ស្រដៀងទៅនឹងស្រូវដែរ។ ទោះយ៉ាងណា ពោតមានជាតិសរសៃច្រើនមានជាតិខ្លាញ់ទាប ជាពិសេសខ្លាញ់ក្នុងពោតមានខ្លាញ់ល្អដូចជាអូមេហ្គា ៣ អូមេហ្គា ៦ ។

សូមកត់សម្គាល់ថា មាតិកាប្រូតេអ៊ីននៅក្នុងពោត មានកម្រិតទាប ដូច្នេះវាគួរតែត្រូវបានផ្សំជាមួយអាហារសម្បូរប្រូតេអ៊ីនផ្សេងទៀតដូចជា សាច់ ស៊ុត ទឹកដោះគោ សណ្តែកជាដើម។

៣. ប្រភេទសណ្តែក

Screen Shot 2021 08 02 At 10.48.40 AM

ធញ្ញជាតិមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ ប្រូតេអ៊ីនកម្រិតមធ្យម និងខ្លាញ់តិចតួច។ ដោយសារប្រូតេអ៊ីន និងមាតិកាជាតិសរសៃខ្ពស់ សណ្តែកជាទូទៅជាអាហារដែលជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ ដែលងាចគ្រប់គ្រងការឃ្លានបានល្អ។

៤. ស្ពៃក្តោប

Screen Shot 2021 08 02 At 10.48.45 AM


ស្ពៃក្តោប គឺជាការជំនួសអង្ករដ៏អស្ចារ្យ។ បន្លែនេះមានជាតិសរសៃច្រើន, វីតាមីន C, ខេ, កាល់ស្យូម និងជាតិដែក ម៉ាញ៉េស្យូម និងវីតាមីនអាមួយចំនួនតូច។ អ្នកអាចកាត់ស្ពៃក្តោបចៀន ឬចម្អិនវាជាមួយសាច់គ្មានខ្លាញ់ ដើម្បីមានរសជាតិឆ្ងាញ់មានជីវជាតិ និងអាចរំលាយបាន។

៥. ខាត់ណាខៀវ

Screen Shot 2021 08 02 At 10.48.49 AM

ខាត់ណខៀវសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលធ្វើឱ្យវាក្លាយជាជម្រើសល្អចំពោះអង្ករ។ បន្លែនេះមានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។

៦. ខាត់ណាផ្កាស

Screen Shot 2021 08 02 At 10.48.53 AM

ខាត់ណាផ្កាស ក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ជាតិសរសៃ វីតាមីន C K ម៉ង់ហ្គាណែស និងប៉ូតាស្យូម ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

៧. ឃ្វីនណូ

Screen Shot 2021 08 02 At 10.48.59 AM

Oatmeal គឺជាអាហារមួយប្រភេទ ដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ ល្អចំពោះសុខភាព។ វាគ្មានជាតិ gluten និងសម្បូរប្រូតេអ៊ីនជាងអង្ករ។ Oats មានអាស៊ីដអាមីណូសំខាន់ទាំង ៩ ដែលសមស្របសម្រាប់អ្នកទទួលទានបន្លែ ដែលត្រូវការប្រូតេអ៊ីន។

៨. ស្រូវសាលី

Screen Shot 2021 08 02 At 10.49.03 AM

ស្រូវសាលីមានប្រូតេអ៊ីន និងជាតិសរសៃច្រើនជាងស្រូវធម្មតា។ វាក៏សម្បូរទៅដោយជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត៕

ប្រភព ៖ ​Phunutoday / Knongsrok