ទម្លាប់អាក្រក់ទាំងនេះហើយ ដែលធ្វើឱ្យស្បែក និងផ្ទៃមុខរបស់អ្នកឆាប់ឡើងជ្រួញ និងមើលទៅឆាប់ចាស់ខ្លាំង

ប្រសិនបើអ្នកមានទម្លាប់ដូចប៉ុន្មានចំណុចខាងក្រោមនេះ អ្នកគួរតែដល់ពេលបញ្ឈប់វាហើយ ព្រោះទម្លាប់ទាំងនេះ វានឹងធ្វើឱ្យស្បែករបស់អ្នកឆាប់ជ្រីវជ្រួញ និងមើលទៅចាស់យ៉ាងឆាប់រហ័ស។

១. ងូតទឹកក្តៅ

ការងូតទឹកក្តៅ អាចជួយឱ្យរាងកាយធូរស្បើយ ស្រស់ស្រាយ និងកាត់បន្ថយភាពអស់កម្លាំង។ ទោះយ៉ាងណា ទឹកក្តៅងាយធ្វើឱ្យស្បែកស្ងួត និងឆាប់ចាស់រហ័ស។ ផ្ទុយទៅវិញ អ្នកគួរងូតទឹកជាមួយទឹកក្តៅឧណ្ហៗក្នុងរដូវរងារ និងទឹកត្រជាក់នៅរដូវក្តៅដែលល្អសម្រាប់ស្បែករបស់អ្នក។

ConfectioneryChewingGum 1

២. ទំពារស្ករកៅស៊ូ

ការទំពារស្ករកៅស៊ូបណ្តាលឱ្យសាច់ដុំថ្គាមដំណើរការជាបន្តបន្ទាប់ ដែលបង្កើតទៅជាស្នាមជ្រួញនៅជ្រុងមាត់។ គ្រូពេទ្យជំនាញខាងសើស្បែកណែនាំឱ្យប្រើ lozenges ឬប្រើទឹកខ្ពុរមាត់ជំនួសវិញ។

៣. អង្គុយគងអន្ទាក់ខ្លា

ការអង្គុយគងអន្ទាក់ខ្លា បង្កើនហានិភ័យ និងគ្រោះថ្នាក់សម្រាប់អ្នកដែលមានសរសៃឈាមវ៉ែន។ ដោយសារតែទម្លាប់អាក្រក់នេះ វានឹងធ្វើឱ្យលំហូរឈាមត្រូវបានរំខាន ដែលនាំឱ្យមានជំងឺគ្រោះថ្នាក់ជាច្រើនទៀត។ លើសពីនេះ ការអង្គុយគងអន្ទាក់ខ្លា ក៏នឹងធ្វើឱ្យឆ្អឹងខ្នងខូចទ្រង់ទ្រាយរចនាសម្ព័ន្ធឆ្អឹងផងដែរ។

៤. ដាក់ដៃទ្រចង្កា

ការអង្គុយនៅការិយាល័យ ឬសិក្សាយូរពេកអាចធ្វើឱ្យអ្នកនឿយហត់យ៉ាងឆាប់រហ័ស និងតែងមានទម្លាប់ដាក់ដៃទ្រចង្ការបស់អ្នក។ ទោះយ៉ាងណា ទម្លាប់នេះនឹងធ្វើឱ្យស្បែកមុខមិនទន់ សាច់ដុំមុខចាប់ផ្តើមរេចរឹល និងបង្កជាស្នាមជ្រួញ។


Screen Shot 2021 06 21 At 2.14.08 PM

៥. ចងចិញ្ចើម

ទម្លាប់នៃការចងចិញ្ចើម នឹងបណ្តាលឱ្យស្បែកថ្ងាសលេចឡើង ស្នាមជ្រីវជ្រួញយ៉ាងឆាប់រហ័សដោយសារតែការថយចុះនៃការរំលាយអាហារ និងចរាចរឈាមលើស្បែក។ លើសពីនេះទៀតនៅពេលដែលស្រអាប់ស្បែករបស់អ្នកងាយនឹងប្រែជាខ្មៅងងឹត។

៦. ប្រើទូរសព្ទមុនពេលចូលគេង

ការសិក្សាជាច្រើនបានបង្ហាញថា ពន្លឺពណ៌ខៀវចេញពីអេក្រង់ទូរសព្ទរំខានដល់ដំណេក ធ្វើឱ្យស្បែកកាន់តែយ៉ាប់យ៉ឺន។ លើសពីនេះ ការប្រើប្រាស់ទូរសព្ទមុនពេលចូលគេង ក៏ជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធ endocrine ផងដែរ។

៧. ជក់បារី

ថ្នាំជក់នឹងបំផ្លាញរចនាសម្ព័ន្ធកូឡាជែន និងបង្កើនអត្រានៃការបង្កើតស្នាមជ្រួញ។ ទម្លាប់នេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់ដល់សោភ័ណភាពទៀតផង។ អ្នកគួរតែបោះបង់ចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៨. បរិភោគអាហារមិនល្អ

អាហារកែច្នៃមានជាតិស្ករ អំបិលម្សៅ ឬភេសជ្ជៈមានជាតិអាល់កុល សុទ្ធតែបង្កគ្រោះថ្នាក់ដល់ស្បែក។ ការប្រើវាជាប្រចាំធ្វើឱ្យស្បែកស្រអាប់ ហត់នឿយ ហៀរសម្បោរ និងរោគសញ្ញាមុនអាយុលេចឡើង។ អ្នកជំនាញបាននិយាយថា ស្ថានភាពស្បែករបស់អ្នក អាចបង្ហាញពីអាហារ និងចំណីដែលអ្នកបានទទួលទាន។ ដូច្នេះបរិភោគអាហារដែលមានសុខភាពល្អសម្រាប់ស្បែកភ្លឺ និងរលោង៕

ប្រភព ៖ Phunutoday/Knongsrok