តើមានអ្វីកើតឡើងចំពោះរាងកាយ នៅពេលអ្នកចាប់ផ្តើមប្រើទឹកប្រទាលកន្ទុយក្រពើ

តាំងពីបុរាណមកប្រទាលកន្ទុយក្រពើត្រូវបានគេទទួលស្គាល់ដោយសារគុណប្រយោជន៍របស់វា។ វាផ្ទុកបរិមាណវីតាមីន សារធាតុរ៉ែ អាស៊ីដអាមីណូ និងអង់ស៊ីម (ជាសរុបមកមានសារធាតុមានប្រយោជន៍ជិត ២០០) ។

ថ្ងៃនេះ Knongsrok សូមធ្វើការបង្ហាញជូននូវលក្ខណៈសម្បត្តិ គុណប្រយោជន៍នៃរុក្ខជាតិប្រទាលកន្ទុយក្រពើ លក្ខណៈសម្បត្តិដែលអាចជួយអ្នកក្នុងការថែរក្សាសុខភាពនិងសម្រស់របស់អ្នក!

១. ជំរុញប្រព័ន្ធភាពស៊ាំ

Bccee6586c9f0d3aec151d4508

ទឹកប្រទាលកន្ទុយក្រពើជួយដល់មុខងារការពាររាងកាយ និងមានផ្ទុកវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីលក្ខណៈទាំងនេះសូមប្រើគ្រឿងផ្សំដូចខាងក្រោម:

- ប្រទាលកន្ទុយក្រពើ ១ មែក

- ទឹក ១ កែវ

- ទឹកឃ្មុំ ១ ស្លាបព្រា

យកមែកប្រទាលកន្ទុយក្រពើលាងចិតសំបកយកតែសាច់។ កិនសាច់ប្រទាលកន្ទុយក្រពើឱ្យម៉ត់ដាក់ក្នុងកែវទឹក។ ដាក់ទឹកឃ្មុំមួយស្លាបព្រាដើម្បីបន្ថែមរសជាតិ។

២. ធ្វើឱ្យសក់ក្រាស រឹងមាំ

5910845a63af64f195df1e76e2

ទឹកប្រទាលកន្ទុយក្រពើជួយឱ្យអ្នកថែរក្សាសក់ឱ្យមានសុខភាពល្អ ដោយបង្កើតឱ្យមានប្រសិទ្ធិភាពពង្រឹងជំរុញការលូតលាស់ និងបន្ថែមពន្លឺចែងចាំង។

ដើម្បីធ្វើទឹកប្រទាលកន្ទុយក្រពើនេះ អ្នកនឹងត្រូវការគ្រឿងផ្សំដូចខាងក្រោម:

- ប្រទាលកន្ទុយក្រពើ ១ មែក

- ប្រេងអាល់ម៉ុង ១ ស្លាបព្រា


កាត់បកយកសាច់ប្រទាលកន្ទុយក្រពើ។ កិនវាឱ្យម៉ត់លាយជាមួយប្រេងអាល់ម៉ុងហើយលាបលើសក់។ ពាក់មួកប្លាស្ទិចហើយរង់ចាំ ២០ នាទី។ បន្ទាប់មកលាងសម្អាតចេញដោយទឹកក្តៅឧណ្ឌ ៗ ។

៣. ថែបំប៉នស្បែក

A6813753d9bf84b8b7b97348a3

ប្រទាលកន្ទុយក្រពើមិនត្រឹមតែធ្វើឱ្យស្បែកមានសំណើម និងធ្វើអោយប្រសើរឡើងនូវភាពបត់បែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបន្ថយដំណើរការភាពចាស់របស់ស្បែកផងដែរ។ លើសពីនេះទៀតសមាសធាតុគីមីរបស់រុក្ខជាតិរួមមានធាតុដែលការពារការលេចឡើងនៃអុចពណ៌។

ដើម្បីធ្វើឱ្យស្បែករបស់អ្នកមានភាពប្រសើរឡើងអ្នកអាចបង្កើតគ្រឿងផ្សំជាក្រែមលាបដូចខាងក្រោម៖

- ទឹកប្រទាលកន្ទុយក្រពើ ៦ ស្លាបព្រា

- ទឹក ៣ ស្លាបព្រា

- អាល់កុល ៥ ស្លាបព្រា

ប្រើក្រែមនេះរាល់ថ្ងៃដើម្បីព្យាបាលស្បែករបស់អ្នកដោយលាបលើផ្ទៃមុខ និងករបស់អ្នក។ រង់ចាំ ១០ នាទីបន្ទាប់មកលាងសម្អាតវាចេញ។

៤. ធ្វើឱ្យប្រសើរឡើង Microflora ក្នុងពោះវៀន

C21b6858598b26f94493e8bd57

ទឹកប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពក្នុងការដោះស្រាយជាមួយនឹងរោគសញ្ញាក្រហាយទ្រូង និងក្រហាយពោះ ហើយវាក៏ជួយសម្រួលដល់ភ្នាសរំអិលនៃក្រពះ និងពោះវៀនផងដែរ។ ការសិក្សានាពេលថ្មីៗនេះបានបង្ហាញថាការញ៉ាំទឹកប្រទាលកន្ទុយក្រពើរាល់ថ្ងៃអាចកាត់បន្ថយរោគសញ្ញាគ្រោះថ្នាក់បាន។ ប្រទាលកន្ទុយក្រពើក៏មានគុណសម្បត្តិអង់ទីប៊ីយ៉ូទិកផងដែលជួយកំចាត់ Helicobacter pylori ដែលជាបាក់តេរីបង្កឱ្យមានដំបៅ។

៥. ព្យាបាលស្បែកខូចដោយសារកម្តៅថ្ងៃ

28c84950ab85cb60db780227ff

ដើម្បីធ្វើឱ្យស្នាមរបួស ឬការរលាកឆាប់ជាសះស្បើយអ្នកអាចទៅហាងឱសថនិងទិញថ្នាំលាបដែលផ្សំដោយប្រទាលកន្ទុយក្រពើ។ ម៉្យាងទៀតអ្នកអាចបង្កើតវិធីដោះស្រាយនៅផ្ទះដោយងាយដោយយកប្រទាលកន្ទុយក្រពើមួយមែកចិតយកសាច់លាបលើស្បែកដែលមានបញ្ហាចំនួន ២-៣ ដងក្នុងមួយថ្ងៃ៕

ប្រែសម្រួលដោយ៖ វីរៈ | ប្រភព៖ បរទេស