របបអាហារល្អៗសម្រាប់ស្ត្រី ដើម្បីសុខភាពស្បូន ជួយពន្យារភាពចាស់ ធ្វើឱ្យអ្នកក្មេងជាងវ័យ

មធ្យោបាយងាយស្រួលបំផុតក្នុងការការពារបញ្ហាសុខភាពស្បូន គឺត្រូវបង្កើតទម្លាប់អនាម័យល្អ ខណៈពេលដែលបន្ថែមប្រភពអាហារដែលមានសុខភាពល្អ។

ស្បូនមិនត្រឹមតែដើរតួជាសរីរាង្គចិញ្ចឹមទារកប៉ុណ្ណោះទេ ថែមទាំងជួយឱ្យរាងកាយមានតុល្យភាពអ័រម៉ូនផងដែរ។ ទោះយ៉ាងណាក៏ដោយ សរីរាង្គនេះអាចមានអាយុលើសម៉ោង ឬឆ្លងជំងឺដោយហេតុផលជាច្រើន។

ក្នុងចំណោមជំងឺរោគស្ត្រី ជំងឺទាក់ទងនឹងស្បូនគ្របដណ្តប់លើផ្នែកភាគច្រើននៃគេហទំព័រ Familydoctor បាននិយាយថា អាហារមួយចំនួនខាងក្រោម ជួយលើកកម្ពស់សុខភាពស្បូនយ៉ាងមានប្រសិទ្ធភាព។

១. គ្រាប់ធញ្ញជាតិ

Muon Tu Cung Phat Trien Khoe Manh Thi Cu An Nhieu Cac Loai Hat Fd442f

មាតិកាប្រូតេអ៊ីននៅក្នុងធញ្ញជាតិ ធានានូវការវិវត្តធម្មតានៃស្បូន។ ក្រៅពីនេះ អាហារដែលមានជីវជាតិនេះ ក៏មានផ្ទុកនូវវីតាមីន E ដែលជួយបង្កើនសុខភាព និងផលិតកោសិកាក្នុងស្បូន និងអូវែរផងដែរ។ ក្រុមធញ្ញជាតិដែលត្រូវបានប្រើប្រាស់ជាទូទៅរួមមាន ពោត ល្ង សណ្តែកខ្មៅ សណ្តែកក្រហម សណ្តែកសៀង ស្រូវសាឡីជាដើម។

២. ផ្លែឈើមានភាពកក់ក្តៅ

នៅពេលនិយាយអំពីការមករដូវ ស្ត្រីជារឿយៗត្រូវបានគេណែនាំឱ្យរក្សាក្រពះឱ្យក្តៅដោយផឹកទឹកក្តៅ ឬបង្ហាប់កម្តៅ។ នេះផ្អែកលើ "ការភ័យខ្លាច" ភាពត្រជាក់នៃស្បូន ដូច្នេះផ្លែឈើក្តៅឧណ្ហៗ ដូចជាផ្លែល្ពៅ ផ្លែល្ហុង ទុរេន ... នឹងល្អសម្រាប់សរីរាង្គបន្តពូជរបស់ស្ត្រី។ លើសពីនេះទៅទៀត ពួកគេក៏ផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដែលជួយបង្កើនសុខភាព និងសម្រស់ស្បែកពីខាងក្នុផងដែរ។

Muon Tu Cung Phat Trien Khoe Manh Thi Cu An Nhieu Cac Loai Hat 7d0e85


៣. គ្រាប់ពូជ

ប្រហាក់ប្រហែលនឹងធញ្ញជាតិ គ្រាប់ដូចជាគ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី Walnut ... មានជីវជាតិណាស់។ ជាពិសេសជាមួយនឹងប្រូតេអ៊ីន និងវីតាមីនE វាអាចការពារការបំផ្លាញស្បូន ជាពិសេសសរសៃប្រូស្តាត និងជួយទ្រទ្រង់ការព្យាបាលរបួសនៅតំបន់នេះផងដែរ នេះសុទ្ធសឹងតែជាវិធីធម្មជាតិ។

៤. អាហារសម្បូរអាស៊ីតហ្វូលិក

ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី ១ ច្រើនតែណែនាំឱ្យបំពេញបន្ថែមអាហារដែលសម្បូរទៅដោយអាស៊ីតហ្វូលិកដូចជា ខាត់ណាផា្ក ស្ពៃ ផ្សិត ម្ទេស សាឡាត់ ... នេះជួយកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើត។ ចំពោះស្ត្រីធម្មតា អាស៊ីតហ្វូលិកក៏ជួយការពារស្បូនផងដែរ ជាពិសេសកាត់បន្ថយអត្រាមហារីកអូវែរហូតដល់ ៧៤% ។

Muon Tu Cung Phat Trien Khoe Manh Thi Cu An Nhieu Cac Loai Hat A8c63a

៥. អាហារសម្បូរជាតិកាល់ស្យូម

ការសិក្សាមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រអាមេរិក បានបង្ហាញថា របបអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម ជួយស្ត្រីកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែរហូតដល់ ៤៦% បើប្រៀបធៀបនឹងករណីកង្វះជាតិកាល់ស្យូម។ ដូច្នេះអ្នកគួរតែបន្ថែមអាហារជាប្រចាំដូចជាទឹកដោះគោ សណ្តែកសៀង សាឌីន ខាត់ណា ខាត់ណាខៀវ ... ដើម្បីផ្តល់ជាតិកាល់ស្យូមគ្រប់គ្រាន់សម្រាប់រាងកាយ។

លើសពីនេះទៀត ការពិនិត្យតាមកាលកំណត់ដើម្បីរកឱ្យឃើញរោគសញ្ញាដំបូងនៃជំងឺនេះ ក៏មានសារៈសំខាន់ផងដែរ សម្រាប់ការការពារឱ្យបានប្រសើរ។ ការបង្កើនចំណេះដឹងទាក់ទងនឹងជំងឺនៃប្រព័ន្ធបន្តពូជ គឺជាវិធីដែលអាចជួយអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកឱ្យថែរក្សាសុខភាពបានល្អបំផុត៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ​Knongsrok