ថ្នាំបំប៉នវីតាមីន ៥ ប្រភេទដែលមានហានិភ័យនិង ៥ ប្រភេទទៀតផ្តល់សុវត្ថិភាព​ ដែលអ្នកត្រូវតែដឹង

ដើម្បីការពារកុំឱ្យមានការកង្វះវីតាមីន យើងគួរបរិភោគប្រភេទអាហារមួយចំនួនដែលបំពេញសេចក្តីត្រូវការប្រចាំថ្ងៃរបស់យើង​ ចំពោះសារធាតុចិញ្ចឹមនិងវីតាមីន។ ប្រសិនបើអាហារមិនគ្រប់គ្រាន់ដើម្បីបំពេញកំរិតប្រើប្រាស់ប្រចាំថ្ងៃរបស់យើង យើងអាចជ្រើសរើសទទួលយកវីតាមីន និងថ្នាំបំប៉នជាក់លាក់មួយចំនួនដើម្បីជួយបំពេញកម្រិតខ្វះខាតរបស់យើងឱ្យមានសភាពដូចដើមវិញ និងដើម្បីឱ្យជីវិតមានសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយមិនមែនមានន័យថាវីតាមីនទាំងអស់សុទ្ធតែមានសុវត្ថិភាពក្នុងការប្រើប្រាស់ទេ ហើយខ្លះទៀតក៏គ្មានប្រយោជន៍ដែរ។

I. ហានិភ័យ

១. វីតាមីន C

Bafbce5098b2e44c13def94642

មនុស្សជាច្រើនជឿថាថ្នាំគ្រាប់វីតាមីន C ល្អសម្រាប់ព្យាបាលជំងឺផ្តាសាយទូទៅ។ ទោះយ៉ាងណាការសិក្សាបានរកឃើញថាទោះបីជាមនុស្សមួយចំនួនអាចទទួលបានអត្ថប្រយោជន៍ពីថ្នាំបំប៉នទាំងនេះក៏ដោយក៏មិនមានផលប្រយោជន៍ដែលយើងទទួលបានបីវីតាមីន C នោះទេក្នុងករណីនេះ អ្នកគួរទទួលទានអាហារដែលសំបូរទៅដោយវីតាមីន​ C វិញទើបជាជម្រើសល្អ វីតាមីន C មាននៅក្នុងអាហារដូចជាផ្លែស្ត្របឺរី ផ្លែក្រូច និងផ្កាខាត់ណាខៀវ។ ។

២. វីតាមីន A

8abe2d5aae9067695a2a427a94

វីតាមីន A មានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់យើង។ ប្រសិនបើមនុស្សមានរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពពួកគេមិនចាំបាច់ប្រើថ្នាំវីតាមីន​ A ធ្វើជាអាហារបំប៉នទេ។ អាហារបំប៉ននេះក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកសួតចំពោះអ្នកជក់បារីផងដែរ។ អ្នកអាចទទួលបានវីតាមីន A ដោយការញ៉ាំការ៉ុត និងដំឡូងជ្វាជំនួសវិញ។

៣. វីតាមីន E

Bf0e085e2ba8342b027feababd

ទោះបីជាថ្នាំវីតាមីន E ត្រូវបានគេជឿថាអាចការពារយើងពីជំងឺមហារីកក៏ដោយ ការសិក្សាមួយបានបង្ហាញថា ថ្នាំបំប៉នវីតាមីន E មិនមានសុវត្ថិភាពហើយថែមទាំងអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ដែលមានន័យថាថ្នាំបំប៉នមិនមានប្រសិទ្ធភាពដូចមនុស្សគិតទេ។ ជំនួសឱ្យការទទួលយកអាហារបំប៉ននេះយើងអាចទទួលបានវីតាមីន E ពីធម្មជាតិបានដោយការទទួលទានបន្លែប្រភេទស្ពៃ ផ្លែបឺរ និងគ្រាប់ធញ្ញជាតិដើម្បីទទួលបានប្រភពវីតាមីនពីធម្មជាតិ។

៤. ថ្នាំសម្រក់ទម្ងន់

C20ee2592c89579ae7d9ad9223

មិនមានភស្តុតាងច្បាស់លាស់ដែលបង្ហាញថាថ្នាំសម្រក់ទម្ងន់ពិតជាអាចជួយអ្នកឱ្យស្រកទម្ងន់នោះទេ។ ជាឧបករណ៍ថ្នាំសម្រក់ទម្ងន់ក៏ត្រូវបានបង្ហាញថាអាចបណ្តាលឱ្យខ្សោយថ្លើម គាំងបេះដូង និងស្ថានភាពសុខភាពផ្សេងទៀតដូច្នេះជាការប្រសើរសម្រាប់សុខភាពចូរចៀសវាងការលេបថ្នាំសម្រក់ទម្ងន់។

៥. ពហុវីតាមីន

1ccdf65e95aefa3cf67eec908f

ពហុវីតាមីនប្រហែលជាអាហារបំប៉នដែលពេញនិយមបំផុតក្នុងចំណោមវីតាមីនទាំងអស់។ មនុស្សពិតជាជឿជាក់ថាថ្នាំប្រភេទនេះចាំបាច់សម្រាប់ជីវិតដែលមានសុខភាពល្អ។ ទោះយ៉ាងណាការសិក្សានេះបានរកឃើញថាការប្រើប្រាស់វីតាមីនចម្រុះរយៈពេលយូរពិតជាបង្កើនហានិភ័យអាយុជីវិតរបស់អ្នក។ ផ្ទុយទៅវិញយើងគួរតែធ្វើតាមរបបអាហារដែលមានសុខភាពល្អដែលពោរពេញទៅដោយសារធាតុចិញ្ចឹមទាំងអស់ដែលយើងត្រូវការ។


II. សុវត្ថិភាព

១. វីតាមីន D

A09c9857679ae6b7154eb0fe93

វីតាមីន D ធ្វើឱ្យឆ្អឹងរបស់យើងរឹងមាំ។ ប្រភពវីតាមីនធម្មជាតិរបស់យើងគឺការទទួលពន្លឺព្រះអាទិត្យ​ ប៉ុន្តែមានកន្លែងជាច្រើននៅលើពិភពលោកដែលមនុស្សមិនបានទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីទទួលបានវីតាមីន D គ្រប់គ្រាន់។ ដោយសារតែវីតាមីននេះពិបាករកនៅក្នុងអាហារ ដូច្នេះវាជាការប្រសើរសម្រាប់អ្នកក្នុងការទទួលយកអាហារបំប៉ន។

២. អូមេហ្គា ៣

11bc2f5b9ebfe2f6a3d87f4305

អូមេហ្គា ៣ គឺជាជម្រើសអាហារបំប៉នដ៏ល្អសម្រាប់អ្នកដែលមិនបរិភោគត្រី។ អូមេហ្គា ៣ បន្ថយសម្ពាធឈាមនិងបន្ថយហានិភ័យនៃជំងឺបេះដូងភ្លាមៗ។ ថ្នាំបំប៉នទាំងនេះក៏ជួយប្រឆាំងនឹងការរលាកនិងធ្វើអោយប្រសើរឡើងនូវសុខភាពឆ្អឹងនិងសន្លាក់ដោយបង្កើនជាតិកាល់ស្យូមនៅក្នុងឆ្អឹង។ សម្រាប់អ្នកហូបអាហារបួសពិតជាគួរពិចារណាទទួលទានអាហារបំប៉ននេះ។

៣. វីតាមីន B12

A6db8053f696904be10768f8c8

វីតាមីន B12 គឺជាថ្នាំបំប៉នដែលមានសុវត្ថិភាពក្នុងការទទួលយកសូម្បីតែកំរិតខ្ពស់។ វាមានប្រសិទ្ធិភាពណាស់សម្រាប់អ្នកដែលមានជម្ងឺកង្វះវីតាមីន B12 និងភាពស្លេកស្លាំង។ វាក៏ជាអាហារបំប៉នដ៏ល្អផងដែរប្រសិនបើអ្នកជាអ្នកតមសាច់។

៤. ម្សៅប្រូតេអ៊ីន (ទឹកដោះគោ ឬសណ្តែក)

57c4f450499b80b046a0230c21

ម្សៅប្រូតេអ៊ីនអាចជួយក្នុងការសម្រកទម្ងន់និងសូរសេម្លង។ ប្រសិនបើប្រើក្នុងបរិមាណសុវត្ថិភាពម្សៅប្រូតេអ៊ីនត្រូវបានគេចាត់ទុកថាជាប្រូតេអ៊ីនពេញលេញសម្រាប់របៀបរស់នៅដែលមានសុខភាពល្អ។ ម្សៅប្រូតេអ៊ីនដូចជា ទឹកដោះគោ និងសណ្តែកសៀង ផ្ទុកអាស៊ីតអាមីណូសំខាន់ដែលរាងកាយត្រូវការជួសជុលជាលិការបស់វា។ ម៉្យាងទៀតសាច់គោមិនមានប្រូតេអ៊ីននូត្រីសិន ជាពិសេសអាស៊ីតអាមីណូចាំបាច់។

៥. ម្សៅពណ៌បៃតង

680789548285998b786b8be85a

អាហារបំប៉នទាំងនេះត្រូវបានផលិតចេញពីបន្លែបៃតង probiotics ឱសថ និងផ្សេងៗទៀត។ ម្សៅបៃតងផ្តល់នូវសុខភាពទូទៅប្រសិនបើផ្សំជាមួយរបបអាហារដែលមានសុខភាពល្អ។ ពួកវាជួយប្រព័ន្ធភាពស៊ាំ និងការរំលាយអាហារហើយអាចធ្វើអោយថាមពលប្រសើរឡើង៕

ប្រែសម្រួល៖ វីរៈ | ប្រភព៖ បរទេស