ចំណីអាហារ៤មុខ ដែលញុំាហើយ ធ្វើឱ្យមនុស្សស្រីឆាប់ចាស់ជាងវ័យ

អរម៉ូនអ៊ឹស្ត្រូសែនរបស់ស្ត្រី ត្រូវបានគេចាត់ទុកថាជា“ ប្លាស្ទិចរស់” ដែលជួយឱ្យស្ត្រីរក្សាសម្រស់ និងសុខភាពល្អ។ យ៉ាងណាមិញកម្រិតនៃអរម៉ូនអ៊ឹស្ត្រូសែន អាចរងផលប៉ះពាល់ពីអាហារដែលអ្នកញុំារាល់ថ្ងៃ។

ដូច្នេះ ចំណី និងភេសជ្ជៈទាំង៤ខាងក្រោមនេះ ពិតជាជះឥទ្ធិពលខ្លាំងដល់សុខភាពស្ត្រី ជាពិសេសគឺផ្នែសម្រស់តែម្ដង ប្រសិនបើអ្នកទទួលទានលើសកម្រិត វានឹងធ្វើឱ្យស្បែករបស់អ្នកជ្រីវជ្រួញ ដែលជាហេតុបង្កធ្វើឱ្យអ្នកឆាប់ចាស់មុនអាយុ។

១. កាហ្វេ

Https___cdn.cnn_.com_cnnnext_dam_assets_150929101049 Black Coffee Stock

លោកវេជ្ជបណ្ឌិត Diane Vizthum (សាកលវិទ្យាល័យ Johns Hopkins) បាននិយាយថា កាហ្វេគឺជាភេសជ្ជៈដែលផ្ដល់នូវគុណប្រយោជន៍ល្អដល់សុខភាព ប៉ុន្តែអ្នកមិនគួរផឹកច្រើនតាមតែចំណង់របស់អ្នកនោះឡើយ។ ផលរំខានរបស់កាហ្វេ នឹងធ្វើឱ្យរាងកាយមិនស្រួល សម្ពាធឈាម និងចង្វាក់បេះដូងកើនឡើង ដែលនាំឱ្យមានការគេងមិនលក់ បណ្តាលឱ្យមានភាពតានតឹងសរសៃប្រសាទ។

លើសពីនេះ នៅពេលដែលគុណភាពនៃដំណេកចុះខ្សោយ វានឹងបង្កឱ្យមានការរំខានដល់អរម៉ូន ធ្វើឱ្យស្បែកកាន់តែយ៉ាប់យ៉ឺន និងបង្កើនល្បឿនដំណើរការនៃភាពចាស់របស់ស្បែក។ លោកវេជ្ជបណ្ឌិតក៏បានណែនាំផងដែរថា បរិមាណជាតិកាហ្វេអ៊ីនប៉ះពាល់ដល់មនុស្សម្នាក់ៗមិនដូចគ្នាទេ ដូច្នេះអ្នកត្រូវពិចារណាឱ្យបានម៉ត់ចត់នៅពេលអ្នកចង់ផឹកកាហ្វេ។ យកល្អគួរតែផឹកតែមួយពែងតូចពេលព្រឹកព្រលឹមបានហើយ។

២. ភេសជ្ជៈមានជាតិអាល់កុល

What Drink For What Mood Jacobs Creek Wines By Luisa Brimble

សាស្ត្រាចារ្យ Linda Bauld (មជ្ឈមណ្ឌលស្រាវជ្រាវថ្នាំជក់និងអាល់កុលចក្រភពអង់គ្លេស) បាននិយាយថា ការផឹកគ្រឿងស្រវឹងច្រើនពេកបង្កើនហានិភ័យនៃជំងឺបេះដូង ថ្លើម ពោះវៀន បំពង់ក និងបញ្ហាសុខភាពផ្សេងទៀត។

នៅពេលដែលអ្នកទទួលទានស្រាហួសប្រមាណ ស្បែកស្ងួតជាញឹកញាប់ ដោយសារខ្វះជាតិទឹក រង្វង់ភ្នែកឡើងខ្មៅ ដែលធ្វើឱ្យរូបរាងទាំងមូលមិនសូវរស់រវើក។ នេះដោយសារតែជាតិអាល់កុលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ភាពស៊ាំ រំខានដល់ប្រព័ន្ធអ័រម៉ូន និងកាត់បន្ថយការផលិតអរម៉ូនអ៊ឹស្ត្រូសែន សូម្បីតែក្នុងរយៈពេលវែងក៏ដោយ ក៏ការបរាជ័យនៃអូវែរមិនគ្រប់ខែដែរ។


៣. អាហារចៀន មានជាតិខ្លាញ់ខ្ពស់

French Fries Tease Fad Diets 150522_cdd64f076ef328801ee64282d72a6cdd

អាហារចៀនឆាដូចជាសាច់មាន់បំពង ដំឡូងបារាំងបំពង ដែលមានរសជាតិឆ្ងាញ់ និងពេញនិយមជាមួយមនុស្សជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារ Ayla Barmmer នៅសហរដ្ឋអាមេរិកបាននិយាយថា អាហារដែលមានជាតិខ្លាញ់ងាយបង្កអតុល្យភាពអ័រម៉ូន ដែលនាំឱ្យកើតមុន បង្កើនហានិភ័យនៃការលើសទម្ងន់ និងធាត់ផងដែរ។

ជាពិសេសការញុំាអាហារបំពងជាប្រចាំ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់ដំណើរការនៃការបញ្ចេញអ័រម៉ូនអេស្ត្រូសែន ដែលមិនផ្តល់ផលប្រយោជន៏ដល់សុខភាពស្ត្រីឡើយ។

៤. ចំណីអារហារដែលមានជាតិផ្អែមខ្ពស់

Cake Pops

យោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក មនុស្សម្នាក់ៗគួរទទួលទានតិចជាង ១០ ភាគរយនៃកាឡូរី សរុបដែលបានប្រើប្រាស់។ ទោះបីជាការប្រើប្រាស់ស្ករតិចជាង ៥% ក៏ដោយ ក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដែរ (មិនត្រូវបានណែនាំសម្រាប់ជាតិស្ករធម្មជាតិពីផ្លែឈើ និងបន្លែទេ) ។

អាហារដែលផ្ទុកជាតិស្ករច្រើន ងាយនឹងធ្វើឱ្យរាងកាយឡើងទម្ងន់ បង្កើនភាពចាស់ និងរំខានដល់ប្រព័ន្ធ endocrine ។ ដូច្នេះមិនថាអ្នកមានទំនុកចិត្តលើសុខភាពរបស់អ្នកយ៉ាងណាក៏ដោយ អ្នកត្រូវកំណត់ការញុំាចំណីអាហារដែលមានរសជាតិផ្អែមឱ្យបានត្រឹមត្រូវ។

ដើម្បីបង្កើនការទទួលទាន អរម៉ូនអ៊ឹស្ត្រូសែនអ្នកត្រូវបង្កើតរបបអាហារបែបវិទ្យាសាស្ត្រ និងការធ្វើលំហាត់ប្រាណសមល្មម។ រក្សាគំនិតរបស់អ្នកឱ្យមានភាពងាយស្រួល ចៀសវាងភាពតានតឹង និងមានការត្រួតពិនិត្យសុខភាពជាទៀងទាត់ដើម្បីរកឱ្យឃើញរោគសញ្ញាដំបូងនៃកង្វះអរម៉ូនអ៊ឹស្ត្រូសែន ដើម្បីឱ្យមានមធ្យោបាយដោះស្រាយឱ្យបានទាន់ពេលវេលា៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok