ឆ្កែសើចចំអកដំរីដែលពពោះកាន់ឆ្នាំ តែដំរីផ្ដល់មេរៀនប៉ុន្មានឃ្លា ឮហើយរកពាក្យតបមិនបាន!

ដំរី និងឆ្កែ មានផ្ទៃពោះក្នុងពេលតែមួយ​

បីខែក្រោយមកសត្វឆ្កែនោះ បានផ្តល់កំណើតដល់កូនឆ្កែ ៦ក្បាល។ ៦ខែក្រោយមកទៀត ឆ្កែមានផ្ទៃពោះម្តងទៀត ហើយ៩ខែក្រោយមក ក៏បានបង្កើតកូនឆ្កែជាច្រើនទៀត។

នៅខែទី១៨ សត្វឆ្កែបានដើរទៅជិតដំរី ហើយសួរថា ៖

"តើអ្នកប្រាកដទេ ថាអ្នកមានផ្ទៃពោះ? យើងមានផ្ទៃពោះក្នុងពេលតែមួយ តែខ្ញុំបានផ្តល់កំណើត ៣ ដងដល់កូនខ្ញុំដល់ទៅ ១២ក្បាល ហើយឥឡូវនេះ ពួកគេធំៗអស់ហើយ តែអ្នកនៅតែមានផ្ទៃពោះដដែល តើ​មាន​រឿង​អ្វី​កើតឡើងទៅ​? "

ដំរីបានឆ្លើយថា ៖

"មានអ្វីមួយដែលខ្ញុំចង់ឱ្យអ្នកយល់ ខ្ញុំជាដំរីមិនមែនជាកូនឆ្កែទេ ខ្ញុំទើបតែសម្រាលកូនបានមួយក្នុងរយៈ 2 ឆ្នាំ តែកូនខ្ញុំកើតមក ក៏ធំរឹងប៉ឹង និងមានកម្លាំងខ្លាំងក្លា ហើយបើពេលណាមនុស្សឃើញកូនខ្ញុំ ពួកគេនឹងឈប់មើល ដោយការកោតសរសើរ"។


34847794_1827531540876011_5194461493642395648_n

ដូច្នេះ នៅក្នុងរឿងមួយនេះ វាបានបង្កប់នូវអត្ថន័យអប់រំដូចជា ៖

- កុំបាត់បង់ជំនឿ ក៏កុំច្រណែន បើអ្នកបានឃើញអ្នកដទៃ ទទួលបានជោគជ័យ ក្នុងរយៈពេលខ្លី ឬឆាប់។

- កុំមានអារម្មណ៍តូចចិត្ត ប្រសិនបើអ្នកមិនទាន់បានដូចគេ ក្នុងខណៈពេលដែលអ្នកកំពុងតែខំប្រឹងប្រែង។

- កុំអស់សង្ឃឹម ចូរនិយាយប្រាប់ខ្លួនអ្នកថា "ពេលវេលារបស់ខ្ញុំនឹងមកដល់ នៅពេលខាងមុខនេះ ហើយវានឹងផ្ដល់នូវលទ្ធផលមួយ ដែលល្អប្រសើរ គង់វង្ស យូរអង្វែង"

ប្រភព : Parenting / ប្រែសម្រួល ៖ ភី អេក (គ្រូពេទ្យក្នុងស្រុក)

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550