ទម្លាប់អាក្រក់ទាំង៦យ៉ាង ដែលយើងតែងតែធ្វើនៅពេលល្ងាច វាបំផ្លាញសុខភាព និងអាចបង្កឱ្យដាច់សរសៃឈាមខួរក្បាល!

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង៦ចំណុច ដែលមនុស្សភាគច្រើនតែងតែធ្វើជាប្រចាំនៅពេលល្ងាច ទម្លាប់ទាំងនេះ វាពិតជាជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក ជាពិសេស អាចនឹងបង្កឱ្យមានបញ្ហាដាច់សរសៃឈាមខួរក្បាលថែមទៀតផង។

១. ប្រើប្រាស់ទូរសព្ទ

6109 08802284

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ឬការមើលទូរទស្សន៍បន្ទាប់ពីរយៈពេល ២១ ម៉ោង អាចបង្កឱ្យមានការរំខានដល់ដំណេក។

ប្រសិនបើអ្នកអនុញ្ញាតឱ្យពន្លឺពណ៌ខៀវបញ្ចេញជាប្រចាំពីកុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ វាអាចរារាំងការផលិតមេឡានីនដែលជាសារធាតុដែលជួយឱ្យរាងកាយគេងបានស្រួល ធ្វើឱ្យអ្នកកាន់តែតានតឹងអារម្មណ៍ គេងមិនលក់បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលថែមទៀតផង។

២. បន្ទាប់ពីញុំារួចចូលគេងភ្លាម

DY2SLI2RL3MUHHPKOF7GTA3YKM

នៅពេលដែលអ្នករក្សាទម្លាប់នៃការញុំារួច ក៏ទៅគេងភ្លាមៗ បើអ្នកទម្លាប់បែបនេះជាប្រចាំ វានឹងធ្វើឱ្យលំហូរឈាមក្នុងខួរក្បាលហូរទៅក្រពះ បណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះ ដូច្នេះបរិមាណអុកស៊ីសែនដែលផ្គត់ផ្គង់ទៅខួរក្បាលក៏ថយចុះដែរ។

ក្នុងពេលជាមួយគ្នានេះដែរ វាងាយស្រួលណាស់ដែលបណ្តាលឱ្យអស់កម្លាំង ការរំលាយអាហារខ្សោយ ហើយលើសពីនេះ វាក៏ជាមូលហេតុចម្បងនៃហានិភ័យនៃការធាត់ និងកើតជំងឺបេះដូងផងដែរ។

៣. ញុំាប្រៃខ្លាំង


568b0bd51600000001eb9f8c

ទម្លាប់នៃការប្រើប្រាស់អំបិលច្រើនក្នុងអាហារ ជាពិសេសអាហារពេលល្ងាច នឹងធ្វើឱ្យថ្លើម និងតម្រងនោមរបស់អ្នកងាយនឹងមានជំងឺលើសឈាម និងជំងឺបេះដូង។ ទន្ទឹមនឹងនេះ មាតិកាសូដ្យូមនៅក្នុងអំបិលក៏ធ្វើឱ្យដំណើរការនៃការដឹកជញ្ជូនឈាមទៅកាន់ខួរក្បាលកាន់តែរងផលប៉ះពាល់ ដោយជំងឺដាច់សរសៃឈាមខួរក្បាលសម្រាប់អ្នក។

៤. ទទួលទានភេសជ្ជៈមានជាតិកាបូន

Burgeoning Craft Beer Industry Creates Niche Market For Limited Release Beers

ប្រសិនបើអ្នកមានទម្លាប់ផឹកភេសជ្ជៈដែលមានជាតិកាបូនច្រើននៅពេលយប់ អ្នកប្រហែលជាប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម។ នៅពេលដែលអ្នកជួបប្រទះស្ថានភាពនេះ វាត្រូវបានគេយល់ថាមានប្រូតេអ៊ីនច្រើនពេកនៅក្នុងទឹកនោម អាចបណ្តាលឱ្យខ្សោយតម្រងនោម។

ក្នុងពេលជាមួយគ្នានេះ នៅពេលអ្នកផឹកភេសជ្ជៈដែលមានជាតិកាបូនដែលមិនមានការគ្រប់គ្រងអ្នកកំពុងបង្កើនមាតិកានៅក្នុងទឹកនោមរបស់អ្នក ដែលមានន័យថា មានឱកាសខ្ពស់ដែលតម្រងនោមរបស់អ្នកកំពុងរងទុក្ខ។

៥. ញុំាផ្អែម

Screen Shot 2021 01 08 At 10.06.31 PM

យោងទៅតាមអ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភបានឱ្យដឹងថា អ្នកដែលទទួលទានជាតិស្ករ ២ កែវ ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចបង្កើនជាតិប្រូតេអ៊ីនក្នុងទឹកនោមបណ្តាលឱ្យខ្សោយតម្រងនោម។ ចំណុចនេះក៏ជាសញ្ញាមួយបង្ហាញថា ក្រលៀនរបស់អ្នកដំណើរការមិនល្អផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)