ហេតុផលទាំង ៥ ដែលអ្នកនៅតែដណ្តបភួយនៅពេលគេង បើទោះបីជាអ្នកក្តៅស្អុះក៏ដោយ!

អ្នកឃើញថា ខ្លួនអ្នកកំពុងគេងងាកចុះងាកឡើង ហើយភ្ញាក់ឡើងនៅពេលយប់ហើយរឿងតែមួយគត់ដែលជួយអ្នកគឺភួយរបស់អ្នក។ វាហាក់ដូចជាភួយមានថាមពលវេទមន្ត ហើយនៅពេលដណ្តប់លើខ្លួនយើងធ្វើឲ្យយើងដេកលក់លឿនជាងមុន។ សូម្បីតែរាត្រីក្តៅក៏មិនខុសគ្នាដែរ។ មានហេតុផលមួយចំនួនដែលយើងផ្សាភ្ជាប់ជាមួយភួយហើយនៅពេលដែលអ្នកស្វែងយល់ពីមូលហេតុវានឹងមានអត្ថន័យដូចតទៅខាងក្រោមនេះ។

1. វាគ្រប់គ្រងសីតុណ្ហភាពនៃរាងកាយរបស់យើង

យើងគឺភាវៈរស់ដែលមានឈាមក្តៅមានន័យថារាងកាយរបស់យើងគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនហើយនេះជាអ្វីដែលជួយឱ្យយើងមានភាពកក់ក្តៅ។ ទោះយ៉ាងណាក៏ដោយនៅពេលយើងគេងលក់ស្កប់ស្កល់ ការគ្រប់គ្រងរបស់យើងទាំងអស់នឹងរសាយបាត់ទៅ - នេះគឺជាពេលដែលយើងស្វែងរកជំនួយពីអ្វីៗដែលនៅជុំវិញយើង។ ហើយភួយជួយឱ្យរាងកាយរបស់យើងសម្របនិងរក្សាសីតុណ្ហភាពដែលយើងត្រូវការ។

2.​ ភួយគឺជាផ្នែកសំខាន់មួយនៃទម្លាប់ចូលគេងរបស់យើង

ទំលាប់គឺជាអ្វីដែលយើងធ្វើឡើងជាប្រចាំ ហើយការនេះជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមូលហេតុដែលយើងត្រូវការភួយរបស់យើង។ ទោះបីជាវាមិនមែនអារម្មណ៍សុវត្ថិភាពក៏ដោយ យើងបានប្រើភួយពេញមួយជីវិតហើយវាត្រូវបានរាប់បញ្ចូលក្នុងទម្លាប់របស់យើងតាំងពីកុមារភាពមក។ ដូច្នេះនៅពេលដែលយើងចូលគេងហើយដណ្តបភួយ ខ្លួនប្រាណរបស់យើងទទួលបានសញ្ញាថាវាដល់ពេលត្រូវគេងហើយ។

3. ភួយធ្វើឱ្យភាពតានតឹង និងការថប់បារម្ភថយចុះ

សារធាតុ Serotonin គឺជាសារធាតុគីមីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យយើងរីករាយនិងស្ងប់ស្ងាត់។ នៅពេលយើងតានតឹង និងធុញថប់វាពិបាកនឹងដេកលក់ណាស់។ ទោះយ៉ាងណាក៏ដោយនៅពេលយើងយកភួយគ្របដណ្តប់ខ្លួនយើងបរិមាណគីមីនេះកើនឡើងហើយអារម្មណ៍ធុញថប់ និងតានតឹងទាំងនោះចាប់ផ្តើមបាត់ទៅវិញ។


4.​ ភួយជួយឱ្យយើងគេងលក់

ភួយបង្កើត microclimate: របាំងដែលសីតុណ្ហភាពមិនផ្លាស់ប្តូរខ្លាំង។ វាធ្វើឱ្យស្បែករបស់យើងមានភាពកក់ក្តៅនិងកត្តាជុំវិញដែលធ្វើឱ្យរាងកាយរបស់យើងចុះត្រជាក់មិនប៉ះពាល់ដល់យើងច្រើនទេ។ ដូច្នេះយើងដេកលក់លឿនហើយមានការគេងលក់ស្រួលនិងមិនសូវរំខាន។

5. យើងមានអារម្មណ៍ថាមានអ្នកការពារ និងសុវត្ថិភាព

ភួយជំរុញឱ្យអារម្មណ៍របស់យើងមានសុវត្ថិភាពពីព្រោះការភ័យខ្លាចទូទៅបំផុតដែលយើងមាននៅពេលយើងនៅក្មេងគឺការភ័យខ្លាចនៃភាពងងឹត។ ដូច្នេះនៅពេលអារម្មណ៍នោះចាប់ផ្តើមយើងនឹងគ្របដណ្តប់ខ្លួនយើងទាំងស្រុង។ វាជាការរត់គេចដោយស្វ័យប្រវត្តិរបស់យើងដែលបានប្រយុទ្ធប្រឆាំងនឹងការភ័យខ្លាចរបស់យើងហើយធ្វើឱ្យយើងមានអារម្មណ៍ថាត្រូវបានការពារ។ អារម្មណ៍សុវត្ថិភាពនេះនៅតែមានជាមួយយើងសព្វថ្ងៃនេះនៅពេលយើងស្ថិតនៅក្រោមភួយរបស់យើង។

តើអ្នកដណ្តបភួយនៅពេលគេងទេទោះបីវាក្តៅស្ទុះ? តើវាជួយឱ្យអ្នកគេងលក់លឿនជាងមុនទេ?

អត្ថបទដោយ៖ វីរៈ

ប្រភព៖ Brightside