វិធីងាយៗ ដែលអាចជួយអ្នកជាសះស្បើយឆាប់រហ័សបំផុត នៅពេលដែលអ្នករលាកស្បែក

ស្លាកស្នាមរលាក គឺជាការព្រួយបារម្ភដ៏ធំមួយសម្រាប់មនុស្សជាច្រើន ព្រោះវានឹងបង្កឱ្យយើងមានស្នាមដែលអាក្រក់មើលបំផុត។ ខាងក្រោមនេះ ជាការចែករំលែកនៃវិធីសាស្ត្រងាយៗ និងឆាប់រហ័សនឹងជួយអ្នកការពារមិនឱ្យមានស្នាម បន្ទាប់ពីអ្នករលាកនៅលើស្បែក។

Screen Shot 2020 11 26 At 10.31.33 PM

១ . តើការរលាកអាចត្រូវបានព្យាបាលនៅផ្ទះយ៉ាងដូចម្តេច?

ដំបូងអ្នកត្រូវកំណត់ពីទំហំនៃការរលាករបស់អ្នក និងថាតើអ្នកគួរប្រើឱសថនៅក្នុងផ្ទះដែរឬទេ? ការរលាក អាចត្រូវបានគេចាត់ទុកថា ជាបញ្ហាធ្ងន់មួយចំពោះស្បែក ៖

- ការរលាកកម្រិតទី ១ ៖ ស្បែកឡើងក្រហមហើមបន្តិច ហើយមិនមានស្នាមប្រេះ ឬមានផលវិបាកអ្វីឡើយ។ ការរលាកកម្រិតទី ១ នឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍ដោយមិនបន្សល់ស្លាកស្នាមអ្វីនោះទេ។

- ការលាកកម្រិតទី ២ ៖ ពងបែកលើស្បែក និងក្រាស់ដោយសារផលប៉ះពាល់ផ្ទាល់ទៅលើជាលិកាស្បែកខាងក្នុង។

- ការរលាកកម្រិតទី ៣ ៖ ស្បែកត្រូវខូចខាតយ៉ាងខ្លាំងនៅក្នុងស្រទាប់ខាងក្នុង ហើយក្នុងពេលដំណាលគ្នាក៏មានផលប៉ះពាល់ដល់សរសៃប្រសាទបណ្តាលឱ្យខ្វិនសរសៃប្រសាទផងដែរ។ តំបន់ដែលរលាកជាធម្មតាមានពណ៌សប្រផេះ ឬខ្មៅ។

- ការរលាកកម្រិតទី ៤ ៖ នេះគឺជាកម្រិតគ្រោះថ្នាក់បំផុតដែលបណ្តាលឱ្យខូចខាតយ៉ាងខ្លាំងដល់សរសៃពួរ និងឆ្អឹង។

ការរលាកកម្រិតទី ៣ និងទី ៤ មានសភាពធ្ងន់ធ្ងរ ហើយគួរព្យាបាលតែនៅមន្ទីរពេទ្យប៉ុណ្ណោះ។ ភាគច្រើនដឺក្រេទីមួយ និងទីពីររលាកដោយរលាកតិចជាង 2,5 សង់ទីម៉ែត្រអាចព្យាបាលនៅផ្ទះបាន។

Screen Shot 2020 11 26 At 10.31.40 PM

២. វិធីព្យាបាលការរលាកដើម្បីការពារស្នាម

ជាលិកាស្លាកស្នាម គឺជាផលនៃការព្យាបាលមុខរបួស។ កូឡាជែនដែលត្រូវបានរកឃើញនៅក្នុងស្រទាប់ស្បែក គឺជាសមាសធាតុសំខាន់នៃជាលិកាថ្មីនេះ។ ជាមួយនឹងការថែទាំឱ្យបានត្រឹមត្រូវ វាអាចធ្វើឱ្យការព្យាបាលរយៈខ្លី និងកាត់បន្ថយការបង្កើតស្នាម។ នេះជាវិធីព្យាបាលរលាកដែលអាចព្យាបាលបាននៅផ្ទះ ៖

- លាងសម្អាតមុខរបួស

ទឹកត្រជាក់មានប្រសិទ្ធិភាពបំបាត់ ឬទប់ស្កាត់ការឈឺចាប់ ខណៈពេលដំណាលគ្នាការពារការបំផ្លាញពីការជ្រាបចូលក្នុងស្បែកផងដែរ។ ដូច្នេះរឿងដំបូងដែលអ្នកគួរធ្វើនៅពេលដែលអ្នកមានការរលាកតូចតាច គឺរក្សាស្នាមរបួសនៅក្រោមទឹកដែលកំពុងរត់ត្រជាក់ប្រហែល ២០ នាទី។ បន្ទាប់មកអ្នកអាចលាងជម្រះកន្លែងដែលឆេះរលាកជាមួយនឹងសាប៊ូ និងទឹកស្រាលៗ។ នេះនឹងការពារការឆ្លងពីការវិវត្តព្រោះនេះជាកត្តាមួយដែលរារាំងដំណើរការនៃការជាសះស្បើយ។ ភ្លាមៗបន្ទាប់ពីរលាករួចលាងសម្អាតកន្លែងរលាកក្រោមទឹកដែលកំពុងរត់ត្រជាក់ប្រហែល ២០ នាទី។

Screen Shot 2020 11 26 At 10.31.47 PM

- លាបក្រែមអង់ទីប៊ីយោទិច និងបិតដោយបង់រុំស្អិត

នៅពេលដែលពងបែកចេញពីកន្លែងចំហេះ ឬរលាក អ្នកអាចប្រើក្រែមការពារ ឬថាំក្រមួនដើម្បីការពារការឆ្លង និងជួយឱ្យស្បែកឆាប់ជាសះស្បើយ។ ថ្នាំមួយចំនួនដូចជាប៊ីកាទីត្រាស៊ីន ឬណេត្រូស្តូន ត្រូវបានប្រើជាញឹកញាប់ដើម្បីលាបលើស្បែកដែលរងផលប៉ះពាល់បន្ទាប់មកគ្របដោយបង់រុំ។

- ការរឹតបន្តឹងស្បែក

វាត្រូវបានគេណែនាំឱ្យលាតស្បែកជាពិសេស ប្រសិនបើមុខរបួសមានទីតាំងនៅតំបន់នៃរាងកាយ ដូចជាបាតដៃ ឬម្រាមដៃ សន្លាក់ដៃជាដើម។ សូមចងចាំថាតំបន់ដែលរលាកអាចនឹងរួមតូចហើយបន្ថយចលនា។ អ្នកអាចលាតស្បែករបស់អ្នក ១០ ដងក្នុងមួយថ្ងៃរយៈពេល ១ នាទីក្នុង ១ ដង។

- កុំបំបែកពងបែក

នេះគឺជាគន្លឹះសំខាន់មួយក្នុងការការពារស្នាមសង្វារ។ ពងបែកលេចឡើងដូចជាស្រទាប់រាវដែលរារាំងកម្ដៅខាងក្រៅពីការឈានដល់ជាលិកាខាងក្នុង ដើម្បីកំណត់ការរលាករាលដាល និងជ្រៅ។ ការរលាកការពារស្បែកអស់រយៈពេលជាយូរមកហើយ។ ដោយសារតែនៅពេលដុតកម្តៅខ្លាំងពីភ្នាក់ងារ បណ្តាលឱ្យស្រទាប់ខាងលើនៃស្បែកស្លាប់ទាំងស្រុង។ ស្បែកនៅពីក្រោម គឺមិនទាន់ពេញវ័យ និងងាយឆ្លងនៅពេលដែលប៉ះពាល់នឹងបរិយាកាសខាងក្រៅ។ ដូច្នេះកុំបំបែកពងបែក ត្រូវទុកឱ្យវាបែកដោយខ្លួនឯង។


Screen Shot 2020 11 26 At 10.31.53 PM

- ចៀសវាងការឆ្លង

ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាណាមួយនៃការឆ្លង សូមទៅជួបគ្រូពេទ្យជាបន្ទាន់។ ការព្យាបាលការឆ្លងមេរោគនៅដំណាក់កាលដំបូង វាមានសារៈសំខាន់ណាស់ ព្រោះវាអាចពន្យារការព្យាបាល និងរួមចំណែកដល់ការបង្កើតជាលិកាស្លាកស្នាម។ ការឡើងក្រហម ហើម ឈឺចាប់ ឬខ្ទុះនៅក្នុងមុខរបួស ឬជុំវិញមុខរបួសគឺជាការបង្ហាញពីការឆ្លង ជាពិសេសប្រសិនបើអ្នកចាប់ផ្ដើមមានអាការៈគ្រុនក្តៅ។

- ចៀសវាងព្រះអាទិត្យ

ស្បែកដែលរលាក គឺងាយប៉ះទង្គិចខ្លាំងណាស់ ដូច្នេះអ្នកគួរតែចៀសវាងពន្លឺព្រះអាទិត្យក្នុងពេលព្យាបាល។ នេះមានរយៈពេលប្រហែល 6 ខែ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកត្រូវការចេញទៅខាងក្រៅ ត្រូវប្រាកដថាលាបឡេការពារកម្តៅថ្ងៃខ្លះ។ ប្រសិនបើអ្នកត្រូវការស្នាក់នៅខាងក្រៅយូរជាងនេះ សូមធ្វើបែបបទនេះពីរបីដង។

766x415_Burn_Scars

- ម៉ាស្សា

ការម៉ាស្សានៅពេលដែលតំបន់ដែលរងការខូចខាតដំបូងជាសះស្បើយ នឹងជួយបំបែកកូឡាជែនដែលនាំឱ្យមានការបង្កើតជាលិកាស្លាកស្នាម។ ទោះជាយ៉ាងណាក៏ដោយ កុំធ្វើការម៉ាស្សាច្រើនពេក ព្រោះវាអាចបណ្តាលឱ្យកោសិកា នឹងកើតឡើងវិញនៃមុខរបួសបង្កើនឱកាសនៃការបង្កើតជាលិកាស្លាកស្នាម និងពន្យារពេលនៃការជាសះស្បើយ។ អ្នកគួរម៉ាស្សាថ្នមៗតែពីរបីដងក្នុងមួយថ្ងៃ ក្នុងចលនារាងជារង្វង់រយៈពេល 15-30 វិនាទីក្នុងពេលតែមួយ។

- ប្រើទឹកឃ្មុំ

ទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាឱសថសម្រាប់ព្យាបាលរបួសរលាក។ ទឹកឃ្មុំជួយកម្ចាត់ការឆ្លងណាមួយ និងការពារមុខរបួសពីការឆ្លងបានយ៉ាងមានប្រសិទ្ធិភាព។ វាក៏រំញោចដល់ការលូតលាស់ជាលិកាថ្មី ធ្វើឱ្យពេលវេលានៃការស្តារឡើងវិញបានយ៉ាងឆាប់រហ័ស។

Screen Shot 2020 11 26 At 10.32.00 PM

- កុំស្អំទឹកកកត្រង់កន្លែងរលាក

ដោយសារតែតំបន់ស្បែកដែលរលាក នៅពេលត្រជាក់នឹងធ្វើឱ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះ ដែលបណ្តាលឱ្យមានការរលាកសាច់ដុំ ការកន្ត្រាក់សាច់ដុំ ធ្វើឱ្យការរលាកកាន់តែធ្ងន់ធ្ងរ។ នេះប្រហែលជាកំហុសជំនួយដំបូងទូទៅបំផុតដែលមនុស្សជាច្រើនធ្វើនៅពេលរងការរលាក។

កុំអនុវត្តវិធីសាស្រ្តដែលមិនប្រាកដប្រជា ដូចជាការដាក់ទឹកត្រីច្របាច់ទឹក ឬចេកលើភ្លើង។ នេះគ្រាន់តែធ្វើឱ្យការរលាកងាយនឹងឆ្លងហើយវាក៏ពិបាកព្យាបាលដែរ។

កុំលាបថ្នាំដុសធ្មេញលើកន្លែងដែលរលាក។ ថ្នាំដុសធ្មេញ មិនធ្វើឱ្យធូរស្បើយដូចការគិតរបស់មនុស្សភាគច្រើនទេ វាផ្ទុកអាល់កាឡាំងស្រាលនៅពេលលាបលើស្បែកដែលរលាកធ្វើឱ្យជនរងគ្រោះមានអារម្មណ៍ឈឺចាប់កាន់តែខ្លាំង។

ការប្រើថ្នាំដុសធ្មេញ គឺគេប្រើសម្រាប់ការរលាកអាស៊ីតតែប៉ុណ្ណោះ ៖ បន្ទាប់ពីអ្នកបានជះជាតិអាស៊ីតលើស្បែកដោយត្រាំក្នុងទឹក អ្នកអាចលាបថ្នាំដុសធ្មេញលើស្បែកដែលឆេះដើម្បីបន្សាបអាស៊ីតដែលនៅសល់លើស្បែកបន្ទាប់មកលាងជាមួយទឹក។

Xhome Remedies For Burns.jpg.pagespeed.ic.dU 22KI8b

#ចំណាំ

ខាងលើនេះ គឺជាវិធីដើម្បីការពារការរលាកជាបឋមនៅផ្ទះ។ វិធីព្យាបាលតាមផ្ទះអាចប្រើបានសម្រាប់ការរលាកកម្រិតទី ១ និងទី២ តែប៉ុណ្ណោះ។ ក្នុងករណីរលាកកម្សិតទីបីអ្នកត្រូវទៅមន្ទីរពេទ្យដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ។ ជាមួយនឹងការព្យាបាលត្រឹមត្រូវវានឹងជួយកាត់បន្ថយដំណើរការនៃការជាសះស្បើយ ក៏ដូចជាការពារការកកើតជាលិកាស្លាកស្នាម ឬអាចហៅថា ផ្លែ៕

1332 Hypertrophic_Scar 732x549 Thumbnail 1 732x549

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖​ ភី អេក (ក្នុងស្រុក)