ពិតជាប្រសើរណាស់! កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣លើពិភពលោក និងលេខ១នៅអាស៊ី ដែលអាចគ្រប់គ្រងលើជំងឺ Covid-19 បានល្អ

យោងតាមរបាយការណ៍ Le Bureau de Prospective Economique បានឱ្យដឹងថា "កម្ពុជាជាប់លេខ៣ក្នៅលើពិភពលោក និងលេខ១ នៅតំបន់អាស៊ី ដែលអាចគ្រប់គ្រងលើបញ្ហាជំងឺ Covid-19 ល្អជាងគេ" នេះបើផ្អែកលើការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣លើពិភពលោក (ក្នុង​ចំណោម១៦៦ប្រទេស) និងលេខ១ នៅតំបន់អាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងលើជំងឺ Covid-19និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ ដែលមិនមានរីករាលដាលជាសហគមន៍ និងមិនមានអ្នកស្លាប់ ឬធ្ងន់ធ្ងរដោយសារជំងឺនេះឡើយ។

របាយការណ៍ជាក់ស្ដែងអំពីស្ថានភាពនៃជំងឺ Covid-19 នៅក្នុងកម្ពុជា​ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជាសរុបមាន ៣០៤ នាក់ ចំណែកអ្នកព្យាបាលជាសះស្បើយបានកើនដល់ចំនួន ២៩៤ នាក់ហើយ៕


WhatsApp Image 2020 03 26 At 11.26.57

1584416289hpeg6 Photo 2020 03 17 10 37 24