កុំដាច់ចិត្តអូសរំលងអី! ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក!!!

ការយល់ដឹងពីផលប៉ះពាល់នៃការរំលាយអាហារគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូចដែលយើងត្រូវបានគេប្រាប់ជាច្រើនដងហើយថា អ្វីដែលយើងបានញ៉ាំវាបានជះឥទ្ធិពលមកដល់រាងកាយរបស់យើង។ ជាការពិតណាស់ពេលវេលារំលាយអាហារគឺអាស្រ័យទៅលើសុខភាពរាងកាយ ប្រភេទអាហារ អាយុ និងភេទរបស់មនុស្សម្នាក់ៗផងដែរ។

នៅពេលនេះគេហទំព័រ kalib9 បានរៀបចំអត្ថបទនេះឡើងដើម្បីជួយអ្នកឱ្យប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព។

ប្រសិនបើអោយកាន់តែងាយយល់ទៅលើពាក្យថាពេលវេលានៃការរំលាយអាហារ គឺមានន័យថា ជានីតិវិធីមួយនៅពេលអាហារដែលអ្នកញ៉ាំបានបំបែកទៅជាបំណែកតូចៗ ហើយត្រូវបានផ្ទេរតាមរយៈប្រព័ន្ធពោះវៀនរបស់អ្នកចូលទៅក្នុងចរន្តឈាម។ វាពិតជាចាំបាច់ណាស់ក្នុងការស្វែងយល់អំពីពេលវេលានៃការរំលាយអាហារដើម្បីថែរក្សាសុខភាពរាងកាយរបស់អ្នក។

ប្រភេទអាហារដែលរំលាយលឿន

1

ប្រសិនបើអ្នកញ៉ាំប្រភេទអាហារដែលរំលាយលឿន នៅពេលនោះអ្នកអាចនឹងឃើញថា អ្នកបានញ៉ាំច្រើនជាងធម្មតា។​ ហើយនៅពេលដែលអ្នកបានញ៉ាំវារួចហើយ ត្រឹមតែរយៈពេលខ្លី អ្នកនឹងឃ្លានម្តងទៀត។ អាហារប្រភេទនេះផ្តល់ឱ្យអ្នកនូវការជំរុញថាមពលយ៉ាងឆាប់រហ័ស។​ ខណៈពេលដែលការជម្រុញថាមពល ស្តាប់មើលទៅវាពិតជាល្អ ប៉ុន្តែប្រសិនបើរាងកាយរបស់អ្នកត្រូវបានជន់លិចដោយជាតិគ្លុយកូសច្រើន ហើយរាងកាយមិនប្រើវានោះ វានឹងប្រែទៅជាជាតិខ្លាញ់ដែលធ្វើអោយអ្នកធាត់។

ប្រភេទអាហារដែលរំលាយយឺត

2

ប្រភេទអាហារដែលរំលាយយឺតវាបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកយឺតៗ ផ្តល់ថាមពលថេរ និងមានតុល្យភាព។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំតែអាហារប្រភេទនេះ​ នោះវាធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការខ្លាំងគ្រប់ពេលវេលា ករណីនេះអាចធ្វើអោយអ្នកមានអារម្មណ៍ថាពិបាកក្នុងខ្លួនបន្តិច។

អ្នកឯកទេសបានណែនាំថា អ្នកមិនគួរញ៉ាំប្រភេទអាហារដែលរំលាយលឿននិងយឺតក្នុងពេលតែមួយនោះទេ ហើយអ្នកក៏គួរចៀសវាងការញ៉ាំអាហាររំលាយលឿន ក្រោយអាហារដែររំលាយយឺតនោះទេ ព្រោះការរំលាយអាហារមុនមិនទាន់ចប់នៅឡើយទេ ដូច្នេះអ្នកអាចនឹងផ្ទុកអាហារលើសក្នុងក្រពះ។

ពេលវេលាដ៏ល្អបំផុតសម្រាប់ដំណើរការអាហារដែលមានសមាសធាតុផ្សំជាមួយពេលវេលារំលាយអាហារផ្សេងៗគ្នានោះ គឺនៅពេលអាហារថ្ងៃត្រង់ ពេលនោះគឺជាពេលដែលប្រព័ន្ធរំលាយអាហាររបស់អ្នកសកម្មបំផុត។ សម្រាប់អាហារពេលព្រឹក និងអាហារពេលល្ងាចគួរតែមានលក្ខណៈសាមញ្ញ និងគួរឱ្យពេញចិត្តជាមួយនឹងអាហារដែលរំលាយលឿន ដូច្នេះអ្នកនឹងទទួលបានថាមពលភ្លាមៗបន្ទាប់ពីអាហារពេលព្រឹក ហើយទុកឱ្យក្រពះរបស់អ្នកសម្រាកនៅពេលយប់។

១. ទឹក (អាចជ្រាបចូលក្នុងពោះវៀនភ្លាមៗ)

3

២. ទឹកផ្លែឈើ (១៥ ទៅ ២០ នាទី)

4

៣. បន្លែឆៅ (៣០ ទៅ ៤០ នាទី)

5

៤. បន្លែដុត​(៤០ នាទី)

6

៥. ត្រី (៤៥ ទៅ ៦០ នាទី)

7


៦. សាឡាត់ជាមួយប្រេង (១ ម៉ោង)

8

៧. បន្លែម្សៅ (១.៥ ទៅ ២ ម៉ោង)

9

៨. អង្ករ ឬ ស្រូវសាលី (២ ម៉ោង)

10

៩. ទឹកដោះគោ (២ ម៉ោង)

11

១០.  គ្រាប់ធញ្ញជាតិ (៣ ម៉ោង)

12

១១. សាច់មាន់ (១.៥ ទៅ ២ ម៉ោង)

13

១២. សាច់គោ (៣ ម៉ោង)

14

១៣. សាច់ចៀម (៤ ម៉ោង)

15

១៤. សាច់ជ្រូក (៥ ម៉ោង)

16

តើអ្នកចូលចិត្តញ៉ាំអាហារដែលរំលាយយឺត ឬលឿន? ចែករំលែកគំនិតរបស់អ្នកជាមួយយើងក្នុងផ្នែកយោបល់ខាងក្រោម!

ប្រែសម្រួល៖ Knongsrok

ប្រភព៖ Bright Side