ការចាញ់កូនធ្ងន់ធ្ងរសម្គាល់បែបណា?

ការចាញ់កូនធ្ងន់ធ្ងរ

និយមន័យ

ការចាញ់កូនធ្ងន់ធ្ងរគឺជាការក្អួត និងចង្អោរធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ ដែលធ្វើឲស្ត្រីអាចខ្សោះជាតិទឹក អ៊ីយ៉ុង និងសារធាតុចិញ្ចឹមផងដែរ ជាធម្មតាកើតឡើងនៅត្រីមាសទី I និងទី II ប៉ុន្តែក៍អាចបន្តដល់ត្រីមាសទី III ផងដែរ។

5185

មូលហេតុ

មិនដឹងពីមូលហេតុច្បាស់លាស់ទេប៉ុន្តែអាចបណ្តាលមកពី

កត្តាផ្លូវអារម្មណ៍

ជំងឺពពកដែលធ្វើឲពុល (toxic goiter)

ជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ

ខ្សោយថ្លើម

ស្ត្រីធាត់ពេក

ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ

កូនពង

កូនភ្លោះ

ស្ត្រីកូនដំបូង

ទារកកូនស្រី

មេរោគក្នុងក្រពះ

ផ្សេងៗទៀត។

រោគសញ្ញា

ក្អួតចង្អោរខ្លាំង និងអាចក្អួតមានឈាមដោយប្រឹងក្អួត

មានចេញទឹកមាត់ច្រើន

អស់កំលាំង, ល្ហិតល្ហៃ

ស្រកទំងន់ និងខ្សោះជាតិទឹក

ធ្ងន់ធ្ងរខ្លាំងអាចវង្វេងស្មារតី

រោគវិនិឆ្ឆ័យ និងការពិនិត្យអមវេជ្ជសាស្ត្រ

ពិនិត្យឈាម និងទឹកនោម

អេកូសាស្ត្ររកភាពមិនប្រក្រតីណាមួយដូចជា កូនពង, កូនភ្លោះ

និងតេស្តផ្សេងទៀតដែលទាក់ទងមូលហេតុនៃការក្អួត

ផលវិបាក

ម្តាយ

ប៉ះពាល់ថ្លើម និងតំរងនោម

វិបត្តិប្រព័ន្ធប្រសាទ


កូន

លូតលាស់យឺតនៅក្នុងផ្ទៃម្តាយ

អាចកើតមិនគ្រប់ខែ<៣៧សប្តាហ៍ និងមិនគ្រប់គីឡូ <២៥០០ក្រាម

ការព្យាបាល

ដាក់ឲសំរាកនៅពេទ្យ

បង្គ្រប់ជាតិជាតិទឹក, អីយ៉ុងនិងសារធាតុចិញ្ចឹមដែលបាត់បង់

ព្យាបាលដោយថ្នាំ

ថ្នាំបំបាត់ក្អួត:

Metoclopramide

Ondansatron

វីតាមីន

Vitamin B1

Vitamin B6

ការបង្ការ

ហូបអាហារដែលសំបូរជាតិ carbohydrate និងprotein ដូចជា

បន្លែ

ផ្លែឈើ

សាច់

ពងមាន់

ផ្សេងៗ។

ចៀសវាងបរិភោគអាហារដែលមានជាតិហិរ និងសំបូរខ្លាញ់

ត្រូវបរិភោគទឹកឲបានទៀងទាត់ចៀសវាងការខ្សោះជាតិទឹក

ស្ត្រីគួរតែស្វែងយល់ពីមូលហេតុនិងកត្តាប្រឈមជំងឺមុនពេលមានផ្ទៃពោះ។

ស្ត្រីមានផ្ទៃពោះត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲបានត្រឹមត្រូវ៕

ត្រួតពិនិត្យ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម, ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា

រក្សាសិទ្ធដោយ៖ គ្រូពេទ្យក្នុងស្រុក

សហការដោយ៖ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា