សំណួរចិត្តសាស្រ្ត៖ រើសរូបមួយសិនចាំអានចម្លើយ! តើរូបមួយណាដែលមិនមែនជារូបគ្រួសារ?

#សំណួរចិត្តសាស្ត្រ

សូមរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង​ កុំទាន់អាលអានចម្លើយនៅខាងក្រោមឱ្យសោះ​ ប្រសិនជាអ្នកមិនទាន់សាកល្បងជ្រើសទាយមើលថា​ តើរូបទាំង៣នេះ​៖

2795

 

< តើរូបមួយណាដែលមិនមែនជារូបគ្រួសារ?>

ទី​ 1

ទី​ 2

ទី​ 3​ ?

...............

................

រើសហើយនៅ?​ សម្រេចចិត្តច្បាស់ហើយមែនទេ?​

..............

តោះ!

ចាប់ផ្តើម

..........


អូខេ!!!​ បន្ទាប់ពីរើសយករូបមួយហើយ​ អញ្ជើញមកអានចម្លើយខាងក្រោម៖

ប្រសិនជាអ្នកគិតថារូបភាពដែលមិនមែនជាគ្រួសារជា​៖

 

👉​ 1​ ៖​ អ្នកប្រហែលជាមនុស្សដែលកើតមកនៅក្នុងគ្រួសារដែលខ្វះភាពកក់ក្តៅ ឬជាកូនដែលកំព្រាឪពុកហើយ​ បានជាអ្នកអាចសម្គាល់បានថា​ រូបទី១នេះបង្ហាញពីឪពុកដែលមិនខ្វល់ពីកូន​ ចំណែកម្តាយបានព្យាយាមទាញកូនចេញពីឪពុកនោះឯង។​

 

អ្នកជាមនុស្សដែលចូលចិត្តជួយយកអាសារ​ តម្រង់ទិសជីវិត​អ្នកដទៃ​ និងមើលអ្នកដទៃនៅក្នុងផ្លូវល្អច្រើន​ តែអ្នកបែរជាមិនដែលស្គាល់សេចក្តីសុខផ្លូវចិត្ត​ និងសុភមង្គលក្នុងក្រុមគ្រួសារទៅវិញ។

 

👉​ 2​ ៖​ អ្នកជាមនុស្សដែលស្រលាញ់ក្រុមគ្រួសារ​ ហើយចាត់ទុកគ្រួសារជារឿងសំខាន់​បំផុតនៅក្នុងជីវិត​ ហើយនេះជាហេតុផលដែលអ្នកដឹងថារូបទី២មិនមែនជាក្រុមគ្រួសារឡើយដោយសារតែភាពព្រងើយកន្តើយ​ មិនយកចិត្តទុកដាក់របស់រូបបុរសស្រ្តីទាំង២ចំពោះក្មេងម្នាក់នេះ។​

ដូច្នេះអ្នកជាមនុស្សដែលមានជំនឿចិត្តលើការកសាងគ្រួសារ​ អ្នកជឿថានៅថ្ងៃមុខអ្នកនឹងមានក្រុមគ្រួសារដ៏កក់ក្តៅមួយ​ ហើយមានជីវិតដ៏សុភមង្គល​ និងមានគ្រួសារដែលមានតែភាពសប្បាយរីករាយ។

 

👉​ 3​ ៖​ រូបមួយនេះបានបង្ហាញច្បាស់ណាស់ថា​ ជារូបក្រុមគ្រួសារមួយដ៏ពិតប្រាកដ​ តែអ្នកបែរជាជ្រើសយករូបនេះថាមិនមែនជារូបគ្រួសារទៅវិញ​ ហេតុអ្វី?​ អ្នកប្រហែលជាមនុស្សដែលមានវិបត្តិផ្លូវចិត្ត​ និងរស់នៅក្នងសង្គមគ្រួសារដែលមានសុភមង្គលក្លែងក្លាយបន្លំភ្នែកមនុស្សដទៃហើយ​ បានជាអ្នកយល់ថារូបមួយនេះមិនមែនជារូបក្រុមគ្រួសារទៅវិញ។​

អ្នកអាចកំពុងតែស្ថិតនៅក្នុងសង្គមគ្រួសារមិនប្រក្រតីដូចជាមានម្តាយឪពុក​ឬសមាជិក​គ្រួសារ ប្រើគ្រឿងញៀន​ លេងល្បែង​ ប្រើអំពើហិង្សា​ ឈ្លោះទាស់ទែងគ្នាដែលទាំងនេះសុទ្ធតែអាចប៉ះពាល់ដល់សតិអារម្មណ៍អ្នកនៅពេលនេះ។

 

***នេះគ្រាន់តែជាការបកស្រា​យនិងបកប្រែពីប្រភពបរទេសតែប៉ុណ្ណោះ​ អ្នកអាចមើលលេងៗថាតើត្រឹមត្រូវដែរឬអត់?​ តែខ្ញុំមិនធានាទេថាវាត្រឹមត្រូវ​ ១០០%នោះទេណា សូមអានដោយការពិចារណា!

បកប្រែទាំងស្រុងដោយ៖​ កវីលាក់ស្នេហ៍-ប្រលោមលោក | ក្នុងស្រុករក្សាសិទ្ធ