ជ្រើសយករូបព្រះមួយអង្គដែលអ្នកពេញចិត្ត ដើម្បីទស្សទាយពីអត្តចរិតរបស់អ្នក ជាមនុស្សបែបណា?

១. ព្រះពុទ្ធលេខ ១

Screenshot_42 1

បើអ្នកជ្រើសរើសយករូបព្រទី១ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលចេះរក្សាភាពស្ងៀមស្ងាត់គ្រប់ស្ថានការណ៍ មិនថាមានរឿងអ្វីកើតឡើងទេ ក៏ចិត្តរបស់អ្នកមិនដែលឆ្លេឆ្លានោះឡើយ គឺព្យាយាមដោះស្រាយដោយសន្តិវិធី និងបានល្អបំផុត ព្រោះអ្នកជាមនុស្សដែលចេះវិភាគ ថ្លឹងថ្លែង។

សារព្រះពុទ្ធ ៖ ដឹងច្បាស់ពីអ្វីដែលនាំអ្នកឆ្ពោះទៅមុខ និងអ្វីដែលនឹងរារាំងអ្នក ហើយជ្រើសរើសផ្លូវដ៏ល្អដោយការប្រើប្រាជ្ញា។

 

២. ព្រះពុទ្ធលេខ ២

Screenshot_43 1

បើអ្នកជ្រើសរើសយករូបព្រះទី២ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឯករាជ្យ និងរឹងមាំបំផុត។ អ្នកជាមនុស្សដែលមិនចូលចិត្តរំពឹង ឬពឹងផ្អែកលើអ្នកណាទេ គឺតែងតែព្យាយាមដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង ជាហេតុធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានបទពិសោធន៍ច្រើន និងទេពកោសល្យកាន់តែរីកដុះដាល។ អ្នកមិនចូលចិត្តធ្វើអ្វីដែលប្រថុយប្រថានឡើយ អ្នកជាមនុស្សដែលច្បាស់លាស់ នឹងន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ការឆ្លងកាត់រឿងជាច្រើន នឹងធ្វើឱ្យអ្នកក្លាយជាបុគ្គលដ៏អស្ចារ្យមួយរូបទៅថ្ងៃអនាគត។

សាររបស់ព្រះពុទ្ធ ៖ មិនថាផ្លូវដែលអ្នកជ្រើសរើសបែបណាទេ អ្នកក៏នឹងព្យាយាយមដើឱ្យបានត្រឹមត្រូវ និងល្អបំផុត។

 

៣. ព្រះពុទ្ធលេខ ៣

Screenshot_44 1

បើអ្នកជ្រើសរើសរូបព្រះទី៣ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលចិត្តធ្ងន់ មានភាពអត់ធ្មត់ខ្ពស់ មិនថាស្ថិតក្នុងកាៈទេសៈណាក៏ដោយ ក៏អ្នកមិនបំពានលើអ្នកដទៃដែរ។ អ្នកជាមនុស្សមានការយល់ដឹង និងឈ្វេងយល់ពីមនុស្សជុំវិញខ្លួនបានយ៉ាងល្អ អ្នកកើតមកជាមួយនឹងបេះដូងដ៏ស្មោះ និងបរិសុទ្ធ។ ដុច្នេះហើយ វាជាចំណុចខ្សោយមួយរបស់អ្នក ដែលងាយនឹងត្រូវគេបោកប្រាស់ និងកេងចំណេញ តែយ៉ាងណាក៏ដោយ មិនថាជួបរឿងអ្វីទេ អ្នកត្រុវចងចាំថា គ្រប់បញ្ហាត្រូវតែមានដំណោះស្រាយ ហើយត្រុវដោះស្រាយវាដោយខ្លួនឯង ក្រោកឈរឡើងវិញ ត្រូវតែរឹងមាំ កុំទន់ជ្រាយ។

សារព្រះពុទ្ធ ៖ ចូរចៀសឱ្យឆ្ងាយពីមនុស្សអវិជ្ជមានពួកគេព្រោះពួកគេ នឹងនាំតែបញ្ហា និងគ្រោះឱ្យអ្នកតែប៉ុណ្ណោះ។


 

៤. ព្រះពុទ្ធលេខ ៤

Screenshot_45 1

បើអ្នកជ្រើសយកព្រះពុទ្ធលេខ ៤ នោះមានន័យថា អ្នកជាមនុស្សដែល តែងតែគិតដល់អ្នកដទៃមុនជានិច្ច មិនសូវខ្វល់ពីខ្លួនឯងទេ។ ហើយអ្នករមែងធ្វើកិច្ចការដែលង្នកដទៃពឹងបានល្អជាងការងារខ្លួនឯងទៅទៀត ហេតុនេះហើយ ទើបធ្វើឱ្យអ្នកជុំវិញ តែងតែមកសុំជំនួយពីអ្នក គ្រប់ពេលដែលគេមានបញ្ហា។ តែយ៉ាងណា អ្នកគួរតែរៀនខ្វល់ពីខ្លួនឯងឱ្យបានច្រើនផង កុំចេះតែគិតគូរពីអ្នកដទៃខ្លាំងពេក។

សារព្រះពុទ្ធ ៖ សុភមង្គល គឺជាជម្រើសមួយ មិនមែនជាលទ្ធផលទេ។ គ្មានអ្វីនឹងធ្វើឱ្យអ្នកសប្បាយចិត្ត ជាងការដែលអ្នកចេះជ្រើសរើសការសប្បាយចិត្តដោយខ្លួនឯងទេ។

 

៥. ព្រះពុទ្ធលេខ ៥

Screenshot_46 1

បើអ្នកជ្រើសរើសយករូបព្រះពុទ្ធលេខ ៥ នោះមានន័យថា អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាម មានគោលដៅ និងសុបិនជាច្រើនៅក្នុងជីវិត។ អ្នកជាមនុស្សដែលមានការច្នៃប្រតិដ្ឋខ្ពស់ ភាពចេះច្នៃប្រតិដ្ឋរបស់អ្នកនេះហើយ ដែលជាមុខអាវុធ ដែលអាចជួយត្រួត្រាយផ្លូវ និងសម្រេចគោលដៅរបស់អ្នកទៅថ្ងៃអនាគត។ ចូរគិតឱ្យបានល្អិតល្អន់ និងជឿជាក់លើខ្លួនឯងឱ្យបានច្រើន ព្រោះអ្វីដែលអ្នកចង់បាន កំពុងតែរង់ចាំអ្នកនៅផ្លូវខាងមុខ។

សារព្រះពុទ្ធ ៖ ជារៀងរាល់ព្រឹក សុទ្ធតែជាថ្ងៃថ្មីសម្រាប់អ្នកជានិច្ច អ្វីដែលអ្នកធ្វើនៅថ្ងៃនេះ គឺជារឿងដែលសំខាន់បំផុត៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ប្រភព ៖ speakingtree